ការពិតនៃការដូរឈ្មោះ រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ ទៅជា រមនីយដ្ឋាន សុខាឋានសួហ៌ គឺ
ក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានចម្លងជូនមក សាលាខេត្តកំពត ដែរ ។
បើរដ្ឋបាលខេត្តកំពតឆ្លើយថាមិនបានដឹង រឿងក្រុមហ៊ុន សុខា ដូរឈ្មោះ
រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ តើលិខិតរបស់ក្រសួងពាណិជ្ជកម្មនេះ
បាត់ទៅណា ? ឬ សាលាខេត្តកំពតមិនបានទទួល ?
ខ្ញុំផ្សាយលិខិតនេះមីនមានចេតនា រឹះគន់អស់លោកណាទេ
គ្រាន់តែបារម្ភខ្លាចមានមន្ត្រីខ្លះរាយការណ៍កុហកថ្នាក់លើ ថា
ការដូរឈ្មោះនេះគឺ ធ្វើដោយគ្មានការអនុញ្ញាតិ ។
ការមិនផ្ដល់ព័ម៌មានគ្រប់ជ្រុងជ្រោយអោយថ្នាក់លើ
អាចអោយថ្នាក់លើសម្រេចចិត្តខុស ឬ អាចមានប្រសាសន៍ខុស ។
គួរពុំគួរមេត្តាអធ្យាស្រ័យ
ព្រោះខាងខេត្តកំពតបង្ខំចិត្តអោយខ្ញុំផ្សាយលិខិតនេះពេក
តាមពិតទៅខ្ញុំចង់ជួយលាក់ដែរ តែគិតសព្វៗទៅ បើខ្ញុំលាក់
ខ្ញុំនឹងរួមចំណែកខុស ។
អានរួចហើយដឹងថា មេខ្លោងនេះនៅក្រសួងពាណិជ្ជកម្មហើយប្រហែលជាទទួលសំណែនមិនតិចទេទើបហ៊ានចេញលិខិតឲ្យដូរឈ្មោះបែបនោះ សូមក្រុមឱម យិនទៀង តាមដានមើលផង !