អ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាគឺលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី១០ កក្កដា វេលាម៉ោងជ
បន្ទាប់ពីឃាតករបាញ់សម្លាប់លោក កែម ឡី ភា្លមរដ្ឋាភិបាលនៃរបប ហ៊ុន សែន
បានចាប់បុរសម្នាក់ដែលប្រើរហ័សនាមថា ជួប សម្លាប់ ឈ្មោះពិត អឿត អាង
អាយុ៤៤ឆ្នាំ ទីលំនៅកំណើតនៅភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ
ខេត្តសៀមរាប ម្តាយឈ្មោះ ឯម តាប់ និងឪពុកឈ្មោះ អឿត អាយុ៦៤ឆ្នាំ
យកមកអះអាងថាជាឃាតករពិត ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកមួយជីវិត ។
ចំណាត់ការរបស់អាជ្ញាធរ និងតុលាការក្នុងការចោទប្រកាន់ និងកាត់ទោស ជួប
សម្លាប់ ពីបទបាញ់សម្លាប់លោក កែម ឡី នេះ ត្រូវបានក្រុមគ្រួសារលោក កែម ឡី
និងមហាជនអះអាងថាមិនអាចទទួលយកបាន ជាឆាកល្ខោនដែលរដ្ឋាភិបាលលាក់មុខឃាតករពិត
រួមទាំងវីដេអូដែលឃាតករបាញ់សម្លាប់លោក កែម ឡី ទៀតផង ។
ការទន្ទឹងរងចាំយុត្តិធ៌ម និងឃាតករពិតរបស់ក្រុមគ្រួសារលោក កែម ឡី
និងមហាជនជាច្រើនអស់រយះពេលជាងមួយឆ្នាំហើយ ទើបតែថ្ងៃ ១១ កញ្ញា ២០១៧
កន្លងទៅនេះទេ ដែលយើងបានដឹង និងឃើញពន្លឺពិតថាអ្នកណាជាឃាតករ ។
ពន្លឺនេះគឺយើងដឹងបានតាមរយះការអះអាងរបស់លោក សុខ ទូច ដែលថា ការបាញ់សម្លាប់លោក
កែម ឡី គឺជាការចាប់ផ្តើម " បដិវត្តព៌ណនៅកម្ពុជា "
ដែលជាការរៀបចំរបស់អាមេរិក ។
តាមរយះនៃការអះអាងរបស់លោក សុខ ទូច នេះ
បានន័យថាលោក សុខ ទូច បានស្គាល់ឃាតករច្បាស់
ដូច្នេះអាជ្ញាធរដាច់ខាតត្រូវតែកោះហៅលោក សុខ ទូច
មកសាកសួរពីករណីឃាតកម្មនេះដើម្បីឈានទៅរកការចាប់ខ្លួនឃាតករពិតមកផ្តន្ទាទោសតាមច្បាប់
ហើយលោក សុខ ទូច ទៀតសោតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ពីបទ
សមគំនិតលាក់ឃាតករពិត ក្នុងរយះពេលជាងមួយឆ្នាំមកនេះ ។
ផ្ទុយទៅវិញ
បើអាជ្ញាធរមិនកោះហៅលោក សុខ ទូច ឲ្យមកបំភ្លឺពីការអះអាងរបស់គាត់នៅពេលនេះទេ
បានន័យថា អាជ្ញាធរ និងលោក សុខ ទូច គឺជាអ្នកសមគំនិតលាក់ឃាតករសម្លាប់លោក កែម
ឡី ជាទង្វើឧក្រិដ្ឋ និងបង្កើតឲ្យមានវប្បធម៌និទណ្ឌភាព
ដែលយើងមិនអាចទទួលយកបានជាដាច់ខាត ៕