ប៊ុន រ៉ានី ហ៊ុនសែន សម្រាកព្យាបាល ជំងឺមហារីក ៧០% ធ្ងន់ធ្ងរ នៅប្រទេសបារាំង
~~~
October 4, 2017 by CWCI-Cambodia
ដំណឹងស្តីពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្យាបាលជំងឺមហារីកធ្ងន់ធ្ងរ
នៅប្រទេសបារាំង ត្រូវបានក្រុមគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន
និងមន្រ្តីរដ្ឋាភិបាល ខំលាក់កំបាំង ប៉ុន្តែរឿងនេះ
បានបែកធ្លាយនៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានមកដល់ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី
៣០ កញ្ញា ២០១៧ ដើម្បីព្យាបាលជំងឺមហារីក ស្បូន និង មហារីកឆ្អឹងកង.ក
(ផ្នែកខាងក្រោយ) មានកម្រិតដល់ ៧០% ធ្ងន់ធ្ងរ ព្យាបាលនៅមន្ទីរពេទ្យ
Val-de-Grâce Army Training Hospital ជាពេទ្យយោធាមួយរបស់ប្រទេសនេះ។
រដ្ឋមន្រ្តីការបរទេសខ្មែរ លោក ប្រាក់ សុខុន មកកាន់ប្រទេសបារាំង ដោយស្ងាត់ៗ
បន្ទាប់ពីលោក បញ្ចប់កិច្ចប្រជុំ នៅអង្គការសហប្រជាជាតិ (UN) នាក្រុងញូវយក
សហរដ្ឋអាមេរិកថ្មីៗនេះ ដើម្បីសុំឲ្យរដ្ឋាភិបាល បារាំង ជួយសម្រួលរឿង ហ៊ុន
ម៉ាណែត កូនប្រុសលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចេញចូលប្រទេសបារាំងផង និង
សុំឲ្យបារាំង ជួយព្យាបាលជំងឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន តាមផ្លូវរដ្ឋផង
ដែលត្រូវប្រើប្រាស់ថវិកាជាតិ របស់កម្ពុជា ក្នុងការព្យាបាលនោះ។
ដំណើររបស់ ហ៊ុន ម៉ាណែត មកកាន់ អឺរ៉ុប លើកនេះ គឺស្វែងរកអន្តរាគមន៍
ការព្យាបាលជំងឺមហារីក របស់ម្តាយលោក ជាចំបង។ ហើយ លោក ប្រាក់ សុខុន
មកកាន់ប្រទេសបារាំង ដោយស្ងាត់ៗនោះ ក៏ធ្វើតាមបញ្ជារបស់ លោក ហ៊ុន សែន
នៅក្នុងរឿង រកការគាំទ្រពីរដ្ឋាភិបាល បារាំង ព្យាបាលជំងឺមហារីកធ្ងន់ធ្ងរ
របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
តាមដំណឹងមកថា
នៅមន្ទីរពេទ្យយោធាបារាំង «Val-de-Grâce Army Training Hospital»
មានការប្រយ័ត្នប្រយែង និងយាមកាមតឹងតែងខុសពីធម្មតា ដោយមិនអនុញ្ញាត
ឲ្យអ្នកណាក្រៅពីជនជាតិបារាំង ចេញចូលនោះទេ ចាប់តាំងពីលោកស្រី ប៊ុន រ៉ានី
ហ៊ុនសែន ចូលព្យាបាល មកម្ល៉េះ។
ប្រភពបានប្រាប់ថា លោកស្រី ប៊ុន រ៉ានី
កាលពីថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៧ បានចុះយន្តហោះ នៅប្រទេសស្វ៊ីស
រួចរដ្ឋាភិបាលបារាំង ចាត់ចែងដឹកបញ្ជូនមក បារាំង ដោយលាក់កំបាំងស្ងាត់ៗ
ទៅកាន់មន្ទីរពេទ្យយោធាខាងលើ។
មុននេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
ក៏បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីព្យាបាលជំងឺមហារីកនេះ ប្រទេស ចិន
ស្របពេលព្រះមហាក្សត្រ នរោត្តម សីហមនី យាងទៅក្រុងប៉េកាំងផងដែរ កាលពីខែ សីហា
ឆ្នាំ២០១៧។ ប៉ុន្តែ គ្រូពេទ្យ នៅប្រទេស ចិន ប្រាប់ថា
«អស់សមត្ថភាពព្យាបាលហើយ»។
បន្ទាប់មកទៀត លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
ស្វែងរកការព្យាបាលជំងឺមហារីកនេះ នៅប្រទេស អូស្ត្រាលី តាមផ្លូវរដ្ឋ និង
សុំឲ្យរដ្ឋាភិបាល អូស្ត្រាលី ទទួលព្យាបាលលោកស្រី តាមរដ្ឋាភិបាល
ឬមធ្យោបាយការទូត។ ប៉ុន្តែការស្នើសុំនោះ មិនទទួលបានជោគជ័យទេ។
គំនិតខ្វែងគ្នារបស់ភាគី អូស្ត្រាលី នៅត្រង់ថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
អាចព្យាបាលជំងឺ ដោយមធ្យោបាយឯកជន ដែលមិនមែនមធ្យាបាយការទូត ឬរដ្ឋាភិបាលទេ។
ភាគីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន មិនចង់ចំណាយលុយផ្ទាល់ខ្លួនទេ
សម្រាប់ការព្យាបាលនេះផង ហើយម្យ៉ាងទៀត ខ្លាចបាក់មុខបាក់មាត់ផង។
ទីបំផុតរដ្ឋាភិបាល ហ៊ុន សែន ប្រើមធ្យោបាយការទូត ជាមួយរដ្ឋាភិបាល បារាំង
ដើម្បីបញ្ជូនលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទៅព្យាបាលនៅប្រទេស បារាំង តែម្តង។
អគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជាបច្ចុប្បន្ន គឺជាសញ្ជាតិបារាំង មានដើមកំណើត
វៀតណាម ដែលជួយសម្រួលក្នុងកិច្ចការនេះផងដែរ៕ (អត្ថបទដោយ នគរ) /០៤ តុលា ២០១៧
អានអត្ថបទមុន :
បែកខ្ទេចបែកខ្ទី នារីរត្ននៃកម្ពុជាភរិយាសម្តេចតេជោកើតជំងឺមហារីកធ្ងន់ធ្ងរ ទៅព្យាបាលជំងឺនៅប្រទេសបារាំង
ប្រភព :
Chham Chhany