Views
នៅក្នុងសតវត្សទី ១៥ រវាងឆ្នាំ ១៤៦០-១៤៩៧ ក្នុងរាជ្យ ស្តេច ឡៃថា ញ់តុង ប្រទេសយួនដាយវៀត បានស្គាល់នូវ ការបង្រួបបង្រួម ហើយខ្លាំងដល់កំពូលដោយបានដណ្តើមយកទឹកដីចាមទាំងមូល ។
មូលហេតុចម្បងនៃជ័យជំនះលេបត្របាក់យកទឹកដីពីចាមនេះដោយសារប្រជាជនយួនមានចំនួនច្រើនលើសលប់ និង ប្រើប្រាស់កងទ័ពស្រួចក្នុងសង្រ្គាម ជាពួកចោរឆក់ ពួកបាតផ្សារ គ្មានការងារធ្វើដែលកងទ័ពបានបញ្ជូនឲ្យជ្រៀតចូលទៅរស់នៅកន្លែងដែលគ្មានជនជាតិចាមរស់នៅ ឬ ទៅសុំជ្រកកោនជាជនបញ្ញើរក្អែកក្នុងចំណោមអ្នកស្រុកចាម។ ពេលខ្លះនោះជនជាតិចាម មានការធុញទ្រាន់ក្នុងការរស់នៅជាមួយគ្នា ដោយភាពរញ៉េរញ៉ៃ ក៍ដកថយផ្លាស់ទីទៅរស់នៅទីកន្លែងផ្សេង ហើយធ្វើឲ្យយួនមានឪកាស ពង្រីកសហគមន៍កាន់តែធំទៅៗ។
ជាមួយនឹងការជ្រៀតចូលបែបនេះហើយ ទំនាស់នៃការស់នៅរវាងចាមនិងយួនកាន់តែធ្ងន់ធ្ងរ ហើយបង្កជាសង្រ្គាមឥតឈប់ឈរ។ នៅទីបញ្ចប់ ពួកយួនបានបានវាយសម្រុកចូលដល់ក្រុង វិជ័យ របស់ចាម។ គ្រួសារចាម ខ្លះបានរត់គេចទៅ ម៉ាឡាយូ និង មកកម្ពុជា ហើយខ្លះទៀតនៅបន្តតស៊ូប្រយុទ្ធ ជាមួយយួនបន្តទៀត។
ត្បិតតែបានជ័យជំនះមែនលើចាមមែនតែយួននៅតែទុកឲ្យចាមជាអ្នកដឹកនាំដដែលដើម្បីលម្អរូបភាពខាងក្រៅ។
ស្វែងយល់ចំនុចនេះដើម្បីភាពគង្សវង្ស នៃទឹកដីដែលដូនតារបស់យើងបន្សល់ទុកឲ្យ ៕
ប្រភព ៖ ប្រវត្តិសង្គ្រាមនៅអាស៊ីអាគ្នេយ៍
Pdach Kar
Saturday, January 13, 2018