Views
សារពីមន្ត្រី CPP ម្នាក់ ៖ សូមលោកជួបផ្សព្វផ្សាយបន្តដោយអនុគ្រោះផង!
----------
“ទើបបែកធ្លាយ ហេតុផលនៃការឈានទៅរំលាយគណបក្សសង្គ្រោះជាតិ”
ក្នុងខែសីហា ឆ្នាំ២០១៧ រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១ សីហា ដល់ថ្ងៃ១៥ សីហា ២០១៧។ មុនការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ(០៣.០៩.២០១៧)។ អនុប្រធានក្រុមការងារខេត្តកណ្ដាលរបស់គណបក្សប្រ/ជ គឺលោក អូន ពន្ធ័មុនីរត្ន័ (រដ្នមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងជាប្រធានគណៈពង្រឹងការងារបក្សស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ហើយក៏ជាមនុស្សជំនិតបំផុតរបស់លោក ហ៊ុន សែន (អ្នករៀបចំយុទ្ធសាស្ត្រ) ដែលតែងតែធ្វើសកម្មភាពមិនចេញមុខ ក្នុងការកម្ចាត់ដៃគូរប្រកួតក្នុងរូបភាពណាក៏ដោយ។
លោក ហ៊ុន សែន ត្រូវតែស្តាប់ និងធ្វើតាមជានិច្ច ទោះមនុស្សផ្ទៃក្នុងបក្សក៏ដោយ ឲ្យតែបុគ្គលនេះមិនពេញចិត្តរារាំងដល់កិច្ចការរបស់ខ្លួន ត្រូវតែចាត់ការចោលតែម្តង។ បុគ្គល(អូន ពន្ធ័មុនីរត្ន័)នេះបានរៀបចំធ្វើការស្ទង់មតិមួយដោយសម្ងាត់បំផុត គឺលោកជ្រើសយកមនុស្ស ដែលទុកចិត្តបំផុតរបស់លោកប្រហែល៦-៧ នាក់ឲ្យចាត់ចែងជួលមនុស្សមួយចំនួនទៀតព្រម ទាំងផ្តល់ថវិការ ដើម្បីធ្វើជាមនុស្សឯករាជ្យចុះធ្វើការស្ទង់មតិឲ្យដឹងពីបញ្ហា «សង្គមនយោបាយ និងឥរិយាបថរបស់អ្នកបោះឆ្នោត»។ ការស្ទង់មតិនេះធ្វើឡើងនៅស្រុកពីរ គឺស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ជាស្រុកដែលលោកគ្រប់គ្រងផ្ទាល់។ ក្នុងស្រុកនិមួយៗចំនួនអ្នកដែលត្រូវសួរ មានចំនួនប្រមាណ១៩៥៣នាក់(ជិត២០០០នាក់) ទន្ទឹមនោះមនុស្សដែលត្រូវសួរ មានច្រើនប្រភេទ ដូចជា:
- កសិករធ្វើស្រែ ចំការ ដាំបន្លែ
- គ្រូបង្រៀន
- ប៉ូលីស ទាហ៊ាន
- អ្នកលក់ដូរ(អ្នករកស៊ីតូចធំ)
- កម្មករ
- មន្ត្រីរាជការក្នុងស្រុក។ល។
*សំនួរទៅកាន់អ្នកទាំងនោះថា តើបក្សប្រឆាំងមានបានធ្វើការញុះញ៉ុង ភូតកុហក បងប្អូន ឲ្យស្អប់បក្សកាន់អំណាចឬទេ?
- ចម្លើយ: មិនមានទេ បក្សប្រឆាំងបានបង្រៀនពួកយើងគ្រប់គ្នា ឲ្យយល់ដឹងពីសិទ្ធិសេរីភាពនៃការរស់នៅ ប្រកបមុខរបររកស៊ី ការបញ្ចេញមតិ ការតស៊ូមតិ និងប្រជាធិបតេយ្យ។ល។
*តើបងប្អូនយល់ឃើញយ៉ាងណាដែរ ពីសមិទ្ធិផលដែលបក្សកាន់អំណាច(រដ្ឋាភិបាល) បានធ្វើច្រើនដូចជា: ស្ពាន ថ្នល់ សាលារៀន វត្តអារ៉ាម ជាដើមនេះ?
- ត្រឹមត្រូវហើយ នេះជាតួនាទីបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលត្រូវតែធ្វើ។
*ចុះបក្សប្រឆាំងវិញមិនបានធ្វើអីសោះ តើបងប្អូនយល់ឃើញបែបណាដែរ?
- បក្សប្រឆាំងអត់កាន់រដ្ឋាភិបាល គាត់គ្រាន់តែតាមដានមើលការធ្វើរបស់រដ្ឋាភិបាល។
*តើបងប្អូនពេញចិត្តគណបក្សណាមួយ?
- សង្គ្រោះជាតិ
*យល់ឃើញយ៉ាងម៉េច?
- ចង់ឲ្យសង្គ្រោះជាតិដឹកនាំប្រទេសម្តង។បក្សកាន់អំណាចដឹកនាំយូរហើយ។
*តើការដឹកនាំរបស់រដ្ឋាភិបាលមកដល់សព្វថ្ងៃបងប្អូនយល់ឃើញបែបណាដែរ?
- ស្ទាក់ស្ទើរក្នុងការឆ្លើយ។ឆ្លើយមកចុះ! មិនល្អ ប្រជាជននៅតែលំបាក ដីធ្លីគ្មាន ស៊ីឈ្នួលគេមិនគ្រប់គ្រាន់ ធ្វើអីក៏គេយកលុយ អ្នកក្រចេះតែក្រ អ្នកមានកាន់តែមាន។
នៅមានសំនួរ ចម្លើយជាច្រើនទៀតដែលអ្នកចុះស្ទង់មតិមិនអាចថតទុកបាន ដោយមានបទបញ្ជាពីថ្នាក់លើហាមដាច់ខាត។ រហូតមកដល់ថ្ងៃ០៥.០១.២០១៨ ទើបប្រធានគណៈពង្រឹងបក្សគ្រប់គ្រងស្រុកទាំងពីរ(លោក អូន ពន្ធ័មុនីរត្ន័) បានហៅក្រុមការងារទទួលបន្ទុកឃុំនិមួយៗ មកប្រជុំដើម្បីរាយការណ៍ប្រាប់ពីលទ្ធផលស្ទង់មតិ។
ប៉ុន្តែការប្រជុំនេះក្នុងលក្ខណៈចង្អៀត(មិនចំហរ ជ្រើសរើសមនុស្សពិតរបស់ពួកគេទៀត)។ ក្រោមការដឹកនាំរបស់លោក អូន ពន្ធ័មុនីរត្ន័ លោក កើត រិទ្ធ ... (លោក កើត រិទ្ធ នេះជាមនុស្សរបស់លោក អូន យកមកពីស្រុកបារាំង)។
នៅពេលចាប់ផ្តើមកម្មវិធី គេក៏បានចែកក្រដាសចុះស្ទង់មតិដល់អ្នកចូលរួម ប្រហែល៣០នាក់។ មិនបាន៣នាទីផង លោក កើត រិទ្ធ បានឲ្យប្រមូលមកវិញ ដោយនិយាយថាខ្លាចបែកធ្លាយ អ្នកខ្លះមិនទាំងបានអានផង ខ្លះទៀតមើលបានមួយចប់ដែរ។ លោក អូន បានតម្រូវដល់ក្រុមការងារតាមឃុំត្រូវបង្កើនការចុះជួបប្រជាពលរដ្ឋឲ្យញឹកញាប់ គាត់ត្រូវការអីចាំបាច់ត្រូវដោះស្រាយជូន។ ព្រោះយោងតាមការស្ទង់មតិ គឺបក្សយើងនៅតែចាញ់គេ(សម្លេងគាំទ្រនៅតែក្រោមCNRP)។ ដោយហេតុយើងទើបតែជួលក្រុមហ៊ុនបរទេសស្ទង់មតិ យើងចាញ់មិនអស់ចិត្តបានយើងប្រើមនុស្សឯករាជ្យរបស់យើងធ្វើការងារនេះ។ ឥឡូវឃើញជាក់ស្តែងហើយ គឺនៅតែចាញ់។ ហេតុផលនេះហើយដែលលោក អូន ពន្ធ័មុនីរត្ន័ រាយការណ៍មកលោក ហ៊ុន សែន ថាត្រូវតែចាប់ លោក កឹម សុខា និងមិនអាចទុកបក្សសង្គ្រោះជាតិបានទេ ត្រូវតែរំលាយឲ្យខាងតែបាន។
អរគុណ!
សំគាល់៖ នេះគ្រាន់តែជាអ្វីដែលខ្ញុំទទួលបានពីប្រភព ដែលគាត់អះអាងថាជាអ្នកចូលរួមប្រជុំមួយរូប។ ដូច្នេះ ព័ត៌មានខាងលើមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ខ្ញុំឡើយ!
ប្រភព ៖ ហ៊ិង សុខសាន្ត
Pdach Kar
Wednesday, January 10, 2018