Views
កាលពីថ្ងៃម្សិលមិញ អាជ្ញាធរនិងកម្លាំងជនស៊ីវិលយួនជាច្រើននាក់បានចូលឈ្លានពានរំលោភលើអធិបតេយ្យភាពមកលើកម្ពុជា ។
មួយអន្លើដោយកម្លាំងស៊ីវិលនិងឯកសណ្ឋានប្រហែល ២០ នាក់ ពួកគេបញ្ជាឱ្យអាជ្ញាធរខ្មែររុះរើផ្ទះពលរដ្ឋខ្មែរមួយខ្នងដែលសាងសង់នៅលើដីខ្មែរចម្ងាយប្រហែលជា ៦០ ម៉ែត្រ ពីតំបន់ស និង ៥០០ ម. ពីបង្គោលព្រំដែនលេខ ១៤៦ ស្ថិតនៅភូមិថ្នាល ឃុំថ្នាលធ្នុង ស្រុករំដួល ខេត្តស្វាយរៀង ។
ខាងអាជ្ញាធរខ្មែរមិនបានជួយអន្តរាគមន៍ដោះស្រាយបញ្ហានោះទេ ប៉ុន្តែបានបញ្ជាឲ្យពលរដ្ឋមួយគ្រួសារនោះរុះរើផ្ទះសំបែងចេញតាមការចង់បានរបស់យួន ។
ដោយមិនអាចស៊ូទ្រាំនឹងអាជ្ញាធរយួននិងខ្មែរបង្ខិតបង្ខំឲ្យរុះរើផ្ទះរបស់ខ្លួនបាន ពលរដ្ឋមួយគ្រួសារនោះក៏សម្រេចចិត្តរុះរើផ្ទះខ្លួនឯងហើយទៅរស់នៅតំបន់ឆ្ងាយពីព្រំដែន ។
សូមជំរាបថា ខ្មែរ និង យួនមានជម្លោះព្រំដែនជាមួយគ្នាដោយសារសន្ធិសញ្ញាខុសច្បាប់ដែលផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះហត្ថលេខាដោយលោក ហ៊ុន សែន ទាំងលោក វ៉ា គឹមហុង ក៏ធ្លាប់អះអាងថា ផែនទីដែលបោះបង្គោលព្រំដែននោះផលិតនៅប្រទេសវៀតណាម ៕
Pdach Mok
Monday, December 25, 2017