Views
សវនាការលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិចាប់ផ្តើមនៅថ្ងៃនេះ ប៉ុន្តែយើងមិនដឹងណា ចៅក្រមណាខ្លះទេនៅតុលាការកំពូលនេះ ដើម្បីស្គាល់ចៅក្រុមរបស់តុលាការកំពូល
សូមណែនាំឈ្មោះចៅក្រមទាំង ៩ នាក់ ដូចតទៅ
លោក ឌិត មន្ទី ប្រធានតុលាការកំពូល
លោក ជីវ កេង លោកឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ីម លោក គង់ តារាឆាត លោក សេង នាង លោកស្រី សែម សក្កិកូឡា លោកស្រី ចាំង ស៊ីណាត ៨ នាក់នេះជាសមាជិក និង អគ្គព្រះរាជអាជ្ញាគឺ លោកស្រី ជា លាង ។
ទាក់ទងនឹងនយោបាយ
លោក ឌិត មន្ទី ជាសមាជិកក្នុងគណៈកម្មាធិការកំពូលបំផុតរបស់គណបក្សប្រជាជន ។
លោក ឃឹម ប៉ុណ្ណ ជាសមាជិកគណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ចំនួន ៤ រូប បានដាក់ភស្តុតាងបន្ថែមលើសំណុំរឿងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងឈានទៅដល់ការហាមឃាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមកពីគណៈកម្មការនាយកនិងគណៈកម្មការអចិន្ត្រៃយ៍ចំនួន ១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ។
ក្រសួងមហាផ្ទៃ បានប្រកាសថា ការតវ៉ាណាមួយគាំទ្រគណបក្សប្រឆាំងនឹងត្រូវហាមឃាត់ ដោយមានវិធានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លាយ បើទោះបីគេដឹងថារដ្ឋធម្មនុញ្ញកម្ពុជាធានាអំពីសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ៕
Pdach Mok
Wednesday, November 15, 2017