លិខិតមិត្តអត់ឈ្មោះដែលប្រេះពោះបំភ្លៃវាយប្រហារ ឆាំ ឆានី
~~~
ហ្វ្រេសញូបានចុះផ្សាយនៅថ្ងៃនេះថា ការចុះផ្សាយរបស់ ឆាំ ឆានី
កាលពីថ្ងៃម្សិលមិញពីរឿង ហូ សុទ្ធី ប្រធានខុទ្ទកាល័យ ហ៊ុន សែន
គៀបសង្កត់សាកលវិទ្យានានានៅកម្ពុជាឲ្យផ្តល់អាហារូបករណ៍ដល់កូន
និងក្មួយៗរបស់មន្ត្រីខុទ្ទកាល័យ ហ៊ុន សែន គឺជាចេតនាមិនចង់ឲ្យកូនខ្មែរចេះដឹង
ហើយថានិស្សិតរាប់ម៉ឺននាក់ខឹង ឆាំ ឆានី ។
ឆាំ ឆានី សូមរំលឹកថា
លិខិតចុះថ្ងៃទី១៩ កញ្ញា ២០១៧ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
ដោយយោងតាមសំណើររបស់ ហូ សិទ្ធី នោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា
ជាអាហារូបករណ៍សំរាប់កូនៗ និងក្មួយរបស់មន្ត្រីខុទ្ទកាល័យ ហ៊ុន សែន ប៉ុណ្ណោះ
មិនមែនដូចការអះអាងរបស់ហ្វ្រេសញូឡើយ ។
ដូច្នេះការចុះផ្សាយរបស់ហ្វ្រេសញូូដែលថា
និស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោរាប់ម៉ឺន នាក់បានចាត់ទុកការចុះផ្សាយរបស់
ឆាំ ឆានី ជាការរាំងខ្ទប់
និងមិនចង់ឱ្យកូនខ្មែររាប់ម៉ឺនបានរៀន សូត្រចេះដឹងនោះគឺជាចេតនាបំភ្លៃការពិត
ឃុបឃិតយកឈ្មោះនិស្សិតជាលេស កេងប្រវញ្ជ៏ផលប្រយោជន៍ពីនិស្សិត
និងសាកលវិទ្យាល័យនានា ដើម្បីផលប្រយោជន៍ក្រុមគ្រួសារ មន្ត្រីខុទ្ទកាល័យ ហ៊ុន
សែន ប៉ុណ្ណោះ ។ ហើយ ឆាំ ឆានី
ជឿថាក៏គ្មាននិស្សិតណា ភ្លើប្រតិកម្មមិនមើលខ្លឹមសារលិខិត របស់សមាគម គ្រឹះស្ថានឧត្តសិក្សាកម្ពុជា
ចុះថ្ងៃទី១៩ កញ្ញ ២០១៧ នោះដែរ ៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ ហ្វ្រេសញូ៖
លិខិតមិត្តអ្នកអាន៖ សារវាយប្រហាររបស់ ឆាម ឆានី
ចំពោះការស្នើសុំអាហារូបករណ៍ជូនដល់កូនៗមន្រ្តីខុទ្ទកាល័យ
គឺមិនចង់ឱ្យកូនខ្មែររាប់ម៉ឺនចេះដឹងទេ
(ភ្នំពេញ)៖ បន្ទាប់ពី Facebook
របស់បុគ្គល Chham Chhanny
សកម្មជនរបស់គណបក្សប្រឆាំងបានសរសេរវាយប្រហារលើការផ្តល់អាហារូបករណ៍ដល់កូនមន្រ្តីខុទ្ទកាល័យសម្តេចតេជោនោះ
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News
បានទទួលលិខិតមិត្តអ្នកអាន
ដែលជាតំណាងឱ្យនិស្សិតអាហារូបករណ៍ពីខុទ្ទកាល័យសម្តេចតេជោរាប់ម៉ឺននាក់
ដោយសម្តែងការខឹងសម្បារ និងប្រតិកម្មយ៉ាងខ្លាំងចំពោះបុគ្គល ឆាម ឆានី។
ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោរាប់ម៉ឺននាក់បានចាត់ទុកថា
សារដ៏គម្រក់របស់បុគ្គល Chham Chhanny
ដែលវាយប្រហាររិះគន់ចំពោះការរៀបចំអាហារូបករណ៍ ដល់សិស្សនិស្សិតដែលកូនមន្រ្តីខុទ្ទកាល័យ
និងអតីតមន្រ្តីខុទ្ទកាល័យ មិនមានលទ្ធភាពនេះគឺជា ការរាំងខ្ទប់
និងមិនចង់ឱ្យកូនខ្មែររាប់ម៉ឺនបានរៀនសូត្រចេះដឹង នាក់តែប៉ុណ្ណោះ។
អាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ
គឺសម្រាប់ផ្តល់ជូនបងប្អូនក្មួយៗសិស្សនិស្សិត ទូទាំងប្រទេសដែលមិនមានលទ្ធភាពបន្តការសិក្សា
មិនមែនសម្រាប់កូនៗរបស់ មន្រ្តីខុទ្ទកាល័យនោះទេ ។
ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ បានចាត់ទុកថា សាររបស់ Chham
Chhanny មានចេតនាញុះញង់ ហើយជាការប្រឌិតរឿងឡើង
ដើម្បីវាយប្រហារចំពោះភាពរីកចំរើនក្នុងការ អភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ។
ក្រុមនិស្សិតអាហារូបករណ៍ខុទ្ទកាល័យសម្តេចតេជោ បានបន្ថែមទៀតថា
ការផ្តល់អាហារូបករណ៍ដល់កូនមន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន
ដោយសាលានានាកន្លងមក គឺធ្វើឡើងដោយការស្ម័គ្រចិត្តប៉ុណ្ណោះ
មិនគួរបុគ្គលទុរយសដូច ឆាម ឆានី
យកករណីនេះមកវាយប្រហារខុសការពិតទាំងស្រុងនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ
អង្គភាពព័ត៌មាន Fresh News បានទំនាក់ទំនងសុំការបំភ្លឺទៅកាន់លោក ហូ សិទ្ធី
នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ប៉ុន្តែត្រូវលោក ហូ សិទ្ធី
អះអាងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយច្រើនទេ
នាំតែថោកជាមួយបុគ្គលនោះទេ
ទុកឱ្យនិស្សិតដែលទទួលអាហារូបករណ៍រាប់ម៉ឺននាក់វិនិឆ្ឆ័យចុះ»។
សូមបញ្ជាក់ថានាថ្មីៗនេះ ទំព័រ Facebook របស់បុគ្គល Chham Chhanny
បានប្រឌិតព័ត៌មានមួយដោយថា នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន
បានប្រើប្រាស់អំណាចដើម្បីស្នើសុំអាហារូបករណ៍ពីសាលានានា
សម្រាប់ផ្តល់ជូនកូនៗរបស់មន្រ្តីខុទ្ទកាល័យ៕
សូមអានអត្ថបទមុន :
ហូ សិទ្ធី ប្រើអំណាចប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជាន់កដកស្លាប មហាវិទ្យាល័យនានា
ប្រភព :
Chham Chhany