Views
ប្រភពពត៌មានពីក្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នេះ ។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនដែលបង្កើតដោយហូជីមិញ និង ភរិយា លោក ហេង សំរិន ប្រធានទីងមោងគណបក្សប្រជាជន និង ជំទាវ បានចូលរួមពិធីអបអរសាទរថ្ងៃឈ្លានពាន ៧ មករា លើកទី ៣៩ ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងសោះកក្រោះព្រមទាំងមានការចូលរួមពីអនុប្រធានគណបក្សប្រជាជន ទាំងពីរ គឺ លោក សាយ ឈុំ, លោក ស ខេង និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូប និងការអញ្ជើញចូលរួមពីគណបក្សនយោបាយផ្សេងៗមួយចំនួនទៀត ។
ពិធីនេះក៏នឹងមានការចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជា វត្តមានចូលរួមពីមហាជនជាង ៤០០០ នាក់ ដែលប្រព្រឹត្តនៅមជ្ឈមណ្ឌលសោកនាថកម្មកោះពេជ្រ ៕
Pdach Kar
Saturday, January 6, 2018