Views
វ៉ាស៊ីនតោន —
សហគមន៍អឺរ៉ុបបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញនូវចំណាត់ការរបស់ខ្លួនក្នុងការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិ
ដោយចាត់ទុកថាការណ៍នេះនឹងអាចប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះ
សហគមន៍អឺរ៉ុបចាត់ទុកថាការវិវត្តន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ
គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖
«ការបំបាត់ដោយបង្ខំនូវគណបក្សនយោបាយមួយ
ដែលទទួលបានសំឡេងគាំទ្ររបស់ពលរដ្ឋជាង៤០ភាគរយ
ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលថ្មីៗនេះគឺជាការវាយប្រហារដ៏ខ្លាំងមួយដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា
និងធ្វើឱ្យខូចដល់ការជឿទុកចិត្តបាននៃដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ។
យើងទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាបញ្ហានេះឡើងវិញ»។
ក្រសួងមហាផ្ទៃកម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីសប្តាហ៍មុនទៅតុលាការកំពូលទាមទារឱ្យរំលាយគណបក្សសង្គ្រោះជាតិ
តាមបណ្តឹងរបស់គណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្សយុវជនកម្ពុជា។
ពាក្យបណ្តឹងទាំងនេះកើតមានឡើង
បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម
សុខាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកញ្ញា
ដោយចោទប្រកាន់ពីបទក្បត់ជាតិដោយសារបានឃុបឃិតជាមួយនឹងបរទេស។
សេចក្តីថ្លែងការណ៍របស់សហគមន៍អឺរ៉ុប
កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ
បានចាត់ទុកថាការវិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ
គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថាការប៉ុនប៉ងរំលាយគណបក្សប្រឆាំង
គឺជាសកម្មភាពចុងក្រោយដែលធ្វើឡើងដោយក្រុមអ្នកដឹកនាំពុករលួយមួយក្ដាប់តូច
ដើម្បីក្រាញអំណាច និងទ្រព្យសម្បត្តិ
ដោយធ្វើឲ្យប្រយោជន៍ជាតិទាំងមូលត្រូវខាតបង់។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា
ឆ្នាំ២០១៨ខាងមុខ។ មានតែគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិទេ ជាដៃគូប្រកួតដ៏ខ្លាំងក្លា៕
**************************
The European Union called on Cambodia's
government on Monday to reconsider its decision to seek the dissolution
of the main opposition party after its leader was arrested and charged
with treason.
Government lawyers filed a lawsuit
on Friday to get the Cambodia National Rescue Party (CNRP) dissolved, a
move that could leave Prime Minister Hun Sen virtually unchallenged to
extend over 32 years in power in an election next year.
Hun Sen's main rival, CNRP leader Kem Sokha, was arrested on Sept. 3 and accused of plotting to take power with American help.
A
statement from the EU delegation in Phnom Penh said the move to get the
CNRP dissolved was "very worrying" and such an act would undermine an
election process leading up to next year's general election.
"We urge the government of Cambodia to reconsider," it said.
The
European Union is among the top financial backers of the electoral
commission. It has previously called for the release of Kem Sokha, but
its appeals have been dismissed by the government.
Government spokesman Phay Siphan said the call for the
dissolution of the CNRP was because the party leadership was suspected
of treason.
"If found guilty of treason, no one can stop the process," he said.
In
their lawsuit on Friday, government lawyers said the opposition had
conspired with foreigners to topple the government, citing a 2013 video
clip that shows Kem Sokha talking about a plan to take power with the
help of Americans.
Kem Sokha's supporters say he was only discussing strategy to win power through elections and not a revolution or coup.
Hun
Sen, a former Khmer Rouge commander who defected from the genocidal
group and helped drive it from power in 1979, is allied to China, which
is by far the biggest donor to and investor in Cambodia.
(Editing by Matthew Tostevin and Alison Williams)
Read more at http://www.channelnewsasia.com/news/world/eu-calls-on-cambodia-to-reconsider-banning-main-opposition-party-9294182