Views
និយាយពីសារជាតិថោកទាបកម្រិត ISO គ្មានបក្សនយោបាយណាស្មើគណបក្សប្រជាជនកម្ពុជាទេ តាំងពីមនុស្សឃាតដល់នីតិឃាត ទោះត្រូវរងបណ្តាសាពីមហាជនរាប់លាននាក់ក៏ដោយ ក៏បក្សនេះហ៊ានប្រព្រឹត្តដែរ បើនិយាយពីពូជធារនៃអំណាចក្នុងជួរបក្សនេះកើតចេញពីរបបកុម្មុយនិស្តផ្តាច់ការ ហើយបើនិយាយពីមនុស្សក្នុងបក្សនេះភាគច្រើនជាមនុស្សហិង្សានិយម ធ្វើអ្វី ៗ ច្រើនតែមិនសូវខុស ទោះត្រូវបំផ្លាញអ្វី ៗ ដែលជាកតិកាសង្គមក៏ដោយ ឥឡូវនេះមកដល់វគ្គបំផ្លាញគូប្រជែង យកច្បាប់ដែលខ្លួនឯងស្នើឡើងដើម្បីបំផ្លាញគូប្រជែង ពិតជាថោកទាបកម្រិត ISO ផស់គេមែន ។
តាមទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានផ្សាយថា
សម័យកាលកាត់ក្បាលតម្រូវមួក
~~~
ថ្ងៃនេះ (១០/១០/២០១៧)
សេចក្តីស្នើសុំវិសោធនកម្មច្បាប់
ចំនួនបួនរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានទៅដល់រដ្ឋសភាហើយៗ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំសំរេចចាត់នីតិវិធីនៅវេលាម៉ោង ៧:៣០
ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ។
សេចក្តីស្នើសុំវិសោធនកម្ម ច្បាប់ទាំងបួន គឺ :
១-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង
៤-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួន នេះ
គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ
តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ ។
**************
ច្បាប់ ប្លន់ស្រស់ៗយកអាសនៈពីគណបក្សដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សផ្សេងៗ នឹងត្រូវប្រជុំសម្រេចនៅថ្ងៃ១២ តុលា ខាងមុខ!!
------
ការពិតប្រាកដច្បាស់ហើយ អ្វីជាអ្វី គឺរដ្ឋាភិបាលបុរសខ្លាចសែនហ៊ុន
ធ្វើបដិវត្តន៍ពណ៌ បង្កចលាចល ផ្ដួលរំលំ ប្លន់អំណាចពីគណបក្សប្រឆាំង
និងប្រជាពលរដ្ឋខ្មែរ ស្រស់ៗ ជាមករហូត ដោយគ្មានសេចក្ដីអៀនខ្មាស
ហើយយកលេសមកចោទគណបក្សប្រឆាំងថាញុះញង់ បង្កចលាចល ផ្តួលរំលំ បដិវត្តន៍ពណ៌ និង
ក្បត់ជាតិ ស៊ីអាយអេ ចោទ ។ល។ និង ។ល។ នានប្បការ...
ប៉ុន្តែការពិតរដ្ឋាភិបាលបុរសខ្លាចសែនហ៊ុនខ្លួនឯងសោះ
បានធ្វើទង្វើថោកទាបទាំងអស់នោះ! ។
ប្រភព :
Chham Chhany
Pdach Kar
Tuesday, October 10, 2017