Views
គណៈកម្មការជំនាញនៃរដ្ឋសភា
បានសម្រេចបញ្ជូនសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤
ពាក់ព័ន្ធនឹងការបោះឆ្នោត បន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីធ្វើការត្រួតពិនិ្យ នឹងដាក់បញ្ចូលទៅក្នុងរបៀបវរៈ សម័យប្រជុំរដ្ឋសភា
ធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ។
ប្រធានគណៈកម្មាការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាលោក ប៉ែន បញ្ញា
បានថ្លែងបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំនៅវិមានរដ្ឋសភា កាលពីថ្ងៃទី១២ខែតុលាថា
សេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ស្តីពីការបោះឆ្នោត
ដែលបានសម្រេចនិងបញ្ជូនបន្តទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានដូចជា
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ខ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា កាលពីថ្ងៃសុក្រម្សិលមិញនេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានអះអាងថា
អន្តរក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មច្បាប់
ស្តីពីការបោះឆ្នោតទាំងនេះ ដើម្បីបំពេញបន្ថែមនៅចំណុច ខ្វះចន្លោះ
ដែលមិនមានចែងនៅលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅពេលថ្មីៗនេះថា
ពេលរំលាយគណបក្សមួយនៅក្នុងសភា ដែលសំដៅលើគណបក្សប្រឆាំងនោះ
នឹងកើតមានគណបក្សចំនួន៥ផ្សេងទៀត ប៉ុន្តែលោកមិនបាន បញ្ជាក់ថា
គណបក្សទាំង៥នោះឈ្មោះអ្វីខ្លះនោះទេ៕
ប្រភព :
vod
Pdach Kar
Saturday, October 14, 2017