Views
មហិច្ឆតាយួនមិនចេះរលត់ទេ យួនព្យាយាមគ្រប់មធ្យោបាយដើម្បីដណ្តើមទឹកដីពីខ្មែរ
ទោះបីស្ថិតក្នុងយុគសម័យជឿនលឿននេះក៏ដោយ នៅឆ្នាំ ២០១៧ នេះ មានការប្រកួតបវរកញ្ញា Miss Grand International សង្កេតឃើញថា បវរកញ្ញាកម្ពុជាបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែនៅឆាកខាងក្រោយនៃការប្រកួតនេះ យួនបានរៀបចំផែនការយ៉ាងស្ងាត់ ៗដើម្បីឃោសនាតំបន់ទេសចរណ៍កោះត្រល់ដែលជាកោះមានជម្លោះរវាងខ្មែរនិងយួនដែលពុំទាន់ប្រាកដថាជារបស់យួនទេ គ្រាន់តែស្ថិតក្រោមការគ្រប់គ្រងរបស់យួនប៉ុណ្ណោះ ។
ដោយអាស្រ័យកោះនេះជាកោះរបស់ខ្មែរដែលគ្រប់គ្រងដោយយួន ទើបមានអ្នកជាតិនិយមខ្លះជំទាស់នឹងការប្រកួតបវរកញ្ញា Miss Grand International នៅលើកោះនេះ
លោក ឆាំ ឆានី សកម្មជនល្បីនៅបណ្តាញសង្គមបានបង្ហាញហេតុផលនៃការជំទាស់ដូចតទៅនេះ
មនុស្សជាច្រើនបាននាំគ្នានិយាយថាការបោះឆ្នោតគាំទ្របេក្ខភាព
Miss Grand International គឺចង់ឲ្យកម្ពុជាឈ្នះ ព្រោះជាកិត្តិយសរបស់ជាតិ
តែពួកគេអត់គិតសូម្បីតែបន្តិចថា កម្មវិធីនេះវគ្គបញ្ចប់គេធ្វើនៅកោះត្រល់
ដែលយួនវាមានមានឱកាសប្រាប់ទៅពិភពលោកថា កោះត្រល់ជារបស់វា ។
សំនួរ៖ រវាងជ័យជំនះដែលបេក្ខភាព Miss Grand International ទទួលបាន នឹងយួនមានឱកាសប្រាប់ទៅពិភពលោកថា កោះត្រល់ ជារបស់វាតើមួយណាធំជាង ?
រហូតដល់ពេលនេះប្រសិនបើខ្មែរពិតជាស្រឡាញ់ទឹកដី
ស្រឡាញ់កោះត្រល់នោះគឺមិនទាន់ហួសពេលទេ ។
ការធ្វើពហិការឈប់ចូលរួមប្រកួតរបស់កម្ពុជាពិតជាមានសារះសំខាន់ណាស់គឺ៖
១.
ជាសារមួយប្រាប់ទៅកូនខ្មែរគ្រប់ជំនន់ថា ខ្មែរជាម្ចាស់កោះត្រល់
ដូច្នេះខ្មែរទើបមានសិទ្ធរៀបចំកម្មវិធីផ្សេងៗលើទឹកដីកោះត្រល់
យួនគ្មានសិទ្ធរៀបចំកម្មវិធីកម្រិតពិភពលោកនៅលើទឹកដីកោះត្រល់ទេ ។
២. ជាសារប្រាប់ទៅពិភពលោកថា ខ្មែរមិនអាចចូលរួមក្នុងនាមជាភ្ញៀវនៅលើទឹកដីកោះត្រល់របស់ខ្លួនដែលយួនប្លន់យកដាច់ខាត ។
ផ្ទុយទៅវិញ បើយើងមិនគិតដល់ការធ្វើពហិការ
តែបែជាគិតត្រឹមតែចង់ឈ្នះពានរង្វាន់
ហើយនាំគ្នាទៅចូលរួមក្នុងនាមជាភ្ញៀវលើទឹកដីខ្លួនឯងនោះបានន័យថា
យើងក៏កំពុងជួយឲ្យពិភពលោកបានស្គាល់ បានដឺង កោះត្រល់ជារបស់យួនហើយ
ហើយខ្មែរខ្លួនឯងក៏ទទួលស្គាល់ថា កោះត្រល់ ជារបស់យួនដែរ ៕
សកម្មជនម្នាក់ទៀត គឺ លោក ខ្មែរ សុវណ្ណភូមិ (ប៉ាង សុខឃឿន) ក៏ជំទាស់នឹងផែនការនោះដែរ ដោយលោកបានបញ្ចេញទស្សនៈនៅទំព័រហ្វេសប៊ុករបស់លោកថា
យួនពីភ្ញៀវក្លាយជាម្ចាស់៖ ខ្មែរមើលឃើញលេខ យួនមើលឃើញទឹកដី (ខ្មែរគិតមិនយល់ពីវិបាកផ្លូវច្បាប់បន្ថែមបញ្ជាក់ថាវាជារបស់យួន)
.........................
ការរៀបចំនេះវៀតណាមជាម្ចាស់ប្រទេស ហើយកម្មវិធីចុងក្រោយត្រូវធ្វើនៅកោះត្រល់
វៀតណាមហៅថា ភូកុក ដោយវៀតណាមបានផ្សាយជាសាធារណៈថាកោះភូកុក
គឺជាទឹកដីរបស់វៀតណាម។
មូលហេតុអ្វីបានជាកម្មវិធីនេះត្រូវរៀបចំនៅភូូកុក ឬកោះត្រល់? ចម្លើយគឺ៖
១៖ គោលបំណងនៃកម្មវិធីនេះគឺចង់បង្ហាញសំលៀកបំពាក់
និងវប្បធម៌ប្រពៃណីជាតិនីមួយៗដែលចូលរួម តែម្ចាស់ប្រទេសដែលរៀបចំកម្មវិធី
ក្រៅពីមានគោលបំណងបង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រណៃណីជាតិរបស់គេ
គឺគេចង់បង្ហាញពិភពលោកនូវអធិបតេយ្យភាព បូរណភាពទឹកដី និងសក្តានុពលភាពនយោបាយ
និងសេដ្ឋកិច្ចនៃប្រទេសរបស់គេផងដែរ។ ហើយនេះជាចំណុចសំខាន់បំផុតរបស់គេ។
២. បើយើងទៅ យើងសប្បាយ យើងចូលរួម និងគាំទ្រកម្មវិធីនេះ
នោះមានន័យថាយើងទទួលស្គាល់កោះនេះជារបស់វៀតណាមហើយ។
វៀតណាមធ្វើនេះគឺក្នុងបំណងឲ្យអន្តរជាតិដឹងថាកោះនេះជារបស់វៀតណាម
ហើយសូម្បីតែកម្ពុជាក៏ចូលរួម និងក៏គាំទ្រផងដែរ។ ជារួមយើងគាំទ្រកម្មវិធីនេះ
ប្រសិនបើមិនរៀបចំនៅកោះត្រល់/ភូកុក។
៣. បញ្ហាផ្លូវច្បាប់នៅថ្ងៃក្រោយ។
ប្រសិនបើយើងមានរដ្ឋាភិបាលថ្មី ហើយរៀបចំប្តឹងយកកោះត្រល់មកវិញ
នោះយួននឹងលើកយកព្រឹត្តិការណ៍ Miss Grand International 2017 at Phu Quoc
ធ្វើជាផ្នែកមួយនៃភស្តុតាងថ្មី
និងកាន់តែមានទម្ងន់ផ្លូវច្បាប់ដោយមិនអាចប្រកែកបាន
បន្ថែមលើភស្តុតាងផ្សេងៗនាពេលមុន។ យួននឹងអះអាងថា
ក្រៅពីប្រទេសនានាលើឆាកអន្តរជាតិបានចូលរួម ប្រទេសខ្មែរ
ពលរដ្ឋខ្មែរក៏មិនបានបដិសេធដែរនាពេលនោះ តែផ្ទុយទៅវិញបាននាំគ្នាចូលរួម
និងបានគាំទ្រយ៉ាងពេញទំហឹង ដោយទាំងដឹងថា កោះត្រល់ដាក់ជាដែនដីរបស់វៀតណាម។
សូមបញ្ជាក់ថារឿងកោះត្រល់នេះនៅតែជារឿងមិនទាន់ច្បាស់លាស់ថាជាកម្មសិទ្ធរបស់វៀតណាម
ឬកម្ពុជានៅឡើយទេសម្រាប់ស្ថានភាពនាពេលនេះបើនិយាយពីផ្លូវច្បាប់ដ៏រាបណាមិនទាន់
បានប្តឹងប្តល់ទៅតុលាការអន្តរជាតិ
ហើយរឿងសំខាន់នាពេលនេះ
ខ្មែរត្រូវតែចៀសវៀងឲ្យបាននូវការចូលរួមកម្មវិធីបែបអន្តរជាតិណាមួយ
ឬសន្ធិសញ្ញាអ្វីមួយទាក់ទងនឹងកោះនោះ
ដែលមានលក្ខណៈច្បាប់បន្ថែមសម្រាប់ជួយភាគីវៀតណាម គឺជារឿងចាំបាច់បំផុត។
ចំណុចខាងលើទាំងអស់នេះហើយដែលខ្មែរត្រូវគិត
ព្រោះវាមិនមែនជារឿងសើរៗត្រឹមរឿងសំលៀកបំពាក់នេះទេ សម្រាប់ករណីនេះរវាងខ្មែរ
និងវៀតណាម។ ជាពិសេសប្រសិនបើគ្រប់គ្នានៅតែជឿជាក់ថាកោះត្រល់ជារបស់ខ្មែរ
ហើយយើងរួមគ្នាថានឹងប្តឹងយកទឹកដីដូនតារបស់យើងមកវិញ នាពេលអនាគត
នោះយើងត្រូវតែចូលរួមនាពេលនេះ។ ចុងក្រោយ ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា
ប្រសិនបើយើងជាយុវជន និងជាអ្នកមានការអប់រំ
ហើយសូម្បីតែរឿងប៉ុណ្ណេះយើងគិតមិនយល់ តើឲ្យជាតិសាសន៍យើងទៅសង្ឃឹមលើអ្នកណាទៀត?
ដូច្នេះ សូមចូលរួមទាំងអស់ ព្រោះមិនទាន់ហួសពេលទេ ហើយ ខ្មែរ សុវណ្ណភូមិ
ដឹងថានឹងត្រូវធ្វើអ្វីទៀតទាក់ទងនឹងរឿងនេះ ដើម្បីបង្កើតជាមូលហេតុនិងភស្តុតាងផ្លូវច្បាប់សម្រាប់រឿងក្តីកោះត្រល់នេះនាពេលអនាគត
ទាក់ទងនឹងកម្មវិធីនេះ។
បញ្ជាក់៖ ត្រូវចាំថាពេលនេះវាក៏ជាឧ៌កាសដ៏ល្អបំផុតដើម្បីឲ្យអន្តរជាតិដឹងថា កោះត្រល់/ភូកុក មិនមែនជារបស់យួនដែរ។ ត្រូវរួមគ្នាឡើង!
សូមកុំចង់បានផលតិច នាំគ្នាបំភ្លេចទ្រព្យធំ!
ប្រភព :
Chham Chhany,
ខ្មែរ សុវណ្ណភូមិ
Pdach Kar
Saturday, October 14, 2017