Views
សមាជិកសភាអឺរ៉ុបសម្តែងការព្រួយបារម្ភថាសកម្មភាពដែលរដ្ឋាភិបាលកំពុងតែធ្វើការគាបសង្កត់លើ គណបក្សសង្គ្រោះជាតិនឹងអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងសហភាពអឺរ៉ុប ។
ក្រុមសមាជិកក្រៅផ្លូវការនៃក្រុមគាំទ្រប្រជាធិបតេយ្យនៅកម្ពុជារបស់សភាអឺរ៉ុប
បានចេញ សេចក្ដីថ្លែងការណ៍ មួយចុះថ្ងៃទី ១៣ ខែតុលាម្សិលមិញ
ស្ដីពីសកម្មភាពគាបសង្កត់ថ្មីៗទៅ លើបក្សប្រឆាំងថា ជាការព្រួយបារម្ភ
និងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលបន្តថាសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ
ជិតមកដល់ ហើយប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅបន្តរងការឃុំខ្លួននោះ ពួកគេជឿថាការគាប់សង្កត់ថ្មីៗនេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យ
សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិនយោបាយសម្រាប់ពលរដ្ឋនៅកម្ពុជា ។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាពួកគេសម្ដែងការព្រួយបារម្ភជាថ្មី និង
ជំរុញឲ្យរដ្ឋាភិបាលអនុវត្តតាមបែបប្រជាធិបតេយ្យឲ្យបានឆាប់រហ័ស
តាមអនុសាសន៍របស់ឧត្តមស្នងការការពារ សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និង
បញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ
ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងនយោបាយដោយត្រឹមត្រូវនិងយុត្តិធម៌តាមរយៈ ការបោះ ឆ្នោតថ្នាក់ជាតិខាងមុខ។
ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលលើកឡើងថាគណបក្សប្រឆាំងខ្លួនឯង ជាអ្នកប្រព្រឹត្តល្មើស ដែលប្រឈមមុខនឹងច្បាប់ព្រៃ ទើបធ្លាក់ដល់ដំណាក់កាលនេះ។
សហគមន៍អន្តរជាតិដែលរួមមាន រដ្ឋាភិបាលប្រទេសអូស្ដ្រាលី
សហភាពអឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក
និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួនលោក កឹម សុខា ថា
ជាការគំរាមកំហែងផ្នែកនយោបាយ និងទទូចឲ្យដោះលែង លោក កឹម សុខា
ជាបន្ទាន់ ដោយថា ដើម្បីធានាដំណើរការបោះឆ្នោត
ដែលត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕
ប្រភព :
vodhotnews