ស្ងាត់ៗស៉ីដាច់ដីអង្គភាព៩១១នៅខេត្តត្បូងឃ្មុំ
~~~
យោងតាមប្រភពព័ត៌ពីអង្គភាពឆ័ត្រយោងពិសេស៩១១បានឲ្យដឹងថា
ដីអភិវឌ្ឍរបស់អង្គភាព៩១១នៅខេត្តត្បូងឃ្មុំ ត្រូវបាន លោកវរសេនីឯកម៉ៅ
ចាន់រិទ្ធនិងលោក ចាប ភក្ដីកាត់ឈ្មោះដីបស់អង្គភាព មកជារបស់ប្រពន្ធលោកចាប
ភក្ដី លោកជំទាវ ចែម សេរីរដ្ឋរួចរាល់អស់ហើយ។
ចំណែកផ្ទះលោក ចាប
ភក្ដីនៅខេត្តត្បូងឃ្មុំកំពុងតែបង្ខំទាហានឲ្យសាងសង់យ៉ាងសកម្មបំផុត។
ម្យ៉ាងវិញទៀតភ្លើងទិញពីរដ្ឋមិនដល់១០០០រៀលផងទេ
តែលក់ភ្លើងប្រើក្នុងបន្ទាយត្រូវបានលក់ឲ្យបងប្អូនប្រពន្ទកងទ័ពប្រើតម្លៃរហូតដល់៤០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ខណៈសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែនខិតខំប្រឹងបញ្ចុះតម្លៃភ្លើង
បែជានៅអង្គភាព៩១១ប្រឹងតម្លើងថ្លៃភ្លើលក់ឲ្យប្រពន្ធកូនកងទ័ពថ្លៃកប់ពពកទៅវិញ។
បញ្ជាក់ប្រភពព័ត៌មាននេះមិនបានសុំការបកស្រាយបំភ្លឺឯកឧត្តម ចាប
ភក្ដីបាននៅឡើយទេ។ខ្ញុំរីរាយនិងផុសបកស្រាយរាល់ការបំភ្លឺពីឯកឧត្តមចាប ភក្ដី
និងអង្គភាព៩១១ជានិច្ច ៕
ប្រភព :
Chham Chhany