Views
ដើម្បីជាជំនួយដល់អ្នកជំនាញច្បាប់ ឬ អ្នកនយោបាយឈ្វេងយល់ឲ្យបានច្បាស់ដល់បទឧក្រិដ្ឋ ២ ប្រភេទផ្សេងគ្នាដែលជាបទឧក្រិដ្ឋខ្នាតអន្តរជាតិសូមធ្វើបំណកស្រាយដោយភាសាឧទាហរណ៍ដែលមិនពឹងផ្អែកលើសីលធម៌ ឬ ទស្សនវិជ្ជា ឬ តក្កវិជ្ជាណា ៗទេ ប៉ុន្តែបកស្រាយពឹងផ្អែកទៅលើច្បាប់ជាតិនិងច្បាប់អន្តរជាតិសុទ្ធសាធ
ឧទាហរណ៍ថ្នាក់ជាតិ
១.បុរស ឈ្មោះ ក កំពុងតែសម្លាប់ប្រពន្ធ ឬ កូនរបស់ខ្លួន ។
២. បុរស ឈ្មោះ ខ នៅពេលឃើញសកម្មភាពសម្លាប់របស់បុរស ឈ្មោះ ក នោះ ក៏ចូលទៅសម្លាប់បុរសឈ្មោះ ក នោះចោល ព្រោះបុរស ឈ្មោះ ខ កើតចិត្តអាណិតប្រពន្ធ ឬ កូន ។
បំណកស្រាយ
១.បុរស ឈ្មោះ ក បានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា មនុស្សឃាត(Murder) ។
២.បុរស ឈ្មោះ ខ ក៏បានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា មនុស្សឃាតដែរ ហេតុអ្វី? ព្រោះបើបុរស ឈ្មោះ ខ ពិតជាមានចិត្តបុណ្យមែន ក៏គួរតែទូរសព្ទប្រាប់ប៉ូលិសដែលជាអ្នកអនុវត្តច្បាប់ឲ្យមកចាប់ខ្លួនបុរស ឈ្មោះ ក នោះទៅ សេចក្តីសម្រេចចិត្តរបស់បុរស ឈ្មោះ ខ ទៅសម្រេចទោសបុរស ឈ្មោះ ក ដោយខ្លួនឯង ចាត់ជាសេចក្តីសម្រេចចិត្តខុសឆ្គងទោះសំអាងដោយហេតុផលនៃសីលធម៌ថា អាណិតក៏ដោយ ក៏មិនអាចយកជាមូលដ្ឋាននៃភាពស្របច្បាប់(legality)ក្នុងការសម្លាប់បុរស ឈ្មោះ ក បានទេ ។
ឧទាហរណ៍ថ្នាក់អន្តរជាតិ
១.ពួកខ្មែរក្រហមកំពុងតែកាប់សម្លាប់ប្រជាជនខ្លួនឯង ។
២.វៀតណាមនៅពេលឃើញនិងដឹងសកម្មភាពកាប់សម្លាប់របស់ពួកខ្មែរក្រហមហើយក៏ចូល
ទៅសម្លាប់ឬបណ្តេញពួកខ្មែរក្រហមពីអំណាច ដោយហេតុផលថា ដើម្បីរំដោះជនរងគ្រោះចេញពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម ។
បំណកស្រាយ
១.ពួកខ្មែរក្រហមបានប្រព្រឹត្តបទឧក្រិដ្ឋ ឈ្មោះថា បទប្រល័យពូជសាសន៍(Genocide) ។
២.វៀតណាមក៏បានប្រព្រឹត្តបទឧក្រិដ្ឋដែរ ប៉ុន្តែឈ្មោះថា បទឧក្រិដ្ឋសង្រ្គាម(War Crime) និង បទឧក្រិដ្ឋឈ្លានពាន រវាងរដ្ឋ(Crime of State Aggression)តាមមតិសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ៣៣១៤ ចុះថ្ងៃទី ១៤ ឆ្នូ ១៩៧៤ ហេតុអ្វី? បើវៀតណាមពិតជាមានចិត្តបុណ្យត្រូវការជួយរំដោះជនរងគ្រោះខ្មែរមែន វៀតណាមគួរតែប្រាប់រឿងការកាប់សម្លាប់របស់ពួកខ្មែរក្រហមនេះទៅអង្គការសហប្រជាជាតិដើម្បីចូលទៅចាប់ខ្លួនពួកខ្មែរក្រហមយកទៅកាត់ទោស តាមច្បាប់អន្តរជាតិ ការដែលវៀតណាមអះអាងថាចូលឈ្លានប្រទេសកម្ពុជាដើម្បីជួយ រំដោះខ្មែរឲ្យរួចផុតពីការកាប់សម្លាប់ របស់ពួកខ្មែរក្រហមនោះមិនអាចយកជាលេសសាងភាពស្របច្បាប់របស់ខ្លួនក្នុងការឈ្លានពានប្រទេសកម្ពុជាបានទេ ព្រោះខ្វះមូលដ្ឋាននៃច្បាប់អន្តរជាតិគាំទ្រសេចក្តីសម្រេចចិត្តរបស់វៀតណាម ។
សរុបសេចក្តីមកថា
បទឧក្រិដ្ឋ ២ ប្រភេទ គឺ បទឧក្រិដ្ឋប្រល័យពូជសាសន៍របស់ខ្មែរក្រហម និង បទឧក្រិដ្ឋសង្រ្គាម ឬ បទឧក្រិដ្ឋឈ្លានពានរវាងរដ្ឋរបស់វៀតណាមមានមូលដ្ឋានគតិច្បាប់ផ្សេងគ្នា មិនអាចលើកយកសីលធម៌ ទស្សនវិជ្ជា ឬ តក្កវិជ្ជាមកជាលេសសំអាងសាងភាពស្របច្បាប់ណាមួយដើម្បីសម្រេចបទល្មើសបានទេ ដូច្នេះ ថ្ងៃទី ៧ មករា ១៩៧៩ ចាត់ជាថ្ងៃអះអាងគតិយុត្តឯកតោភាគី(unilateral judicial affirmation)របស់វៀតណាមក្នុងការឈ្លានពានប្រទេសកម្ពុជា មិនមែនជាថ្ងៃរំដោះដូចដែលវៀតណាមអះអាងនិងខ្មែរខ្លះបន្ទរសម្លេងគាំទ្រនោះទេ ។
ខាងក្រោមនេះជាមាត្រាខ្លះនៃច្បាប់ស្តីពីអំពើឈ្លានពាន
Article 5 មាត្រា ៥
1. No consideration of whatever nature, whether political, economic, military or otherwise, may serve as a justification for aggression. ការពិចារណាលក្ខណៈធម្មជាតិទោះលក្ខណៈផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកយោធា ឬ លក្ខណៈណាមួយក៏ដោយមិនអាចយកទៅប្រើជាអំណះអំណាងអាងភាពស្របច្បាប់ដើម្បីការចូលឈ្លានពានបានទេ ។
2. A war of aggression is a crime against international peace. Aggression gives rise to international responsibility.
សង្គ្រាមឈ្លានពានជាបទឧក្រិដ្ឋប្រឆាំងនឹងសន្តិភាពអន្តរជាតិ អំពើឈ្លានពាននាំឲ្យកើតទំនួលខុសត្រូវជាអន្តរជាតិ ។
3. No territorial acquisition or special advantage resulting from aggression is or shall be recognized as lawful.
ការបានដែនដី ឬប្រយោជន៍ពិសេសដែលកើតចេញពីអំពើឈ្លានពានមិនត្រូវឬនឹងមិនត្រូវបានទទួលស្គាល់ថាជារបស់ស្របច្បាប់ទេ ៕
ប្រភព ៖ ព្រះមហាភិរម្យ
Pdach Kar
Saturday, January 6, 2018