Views
សតវត្សរ៍ទី ១៧-១៨-១៩ បានកត់ត្រាប្រវត្តិសាស្ត្រខ្មែរយ៉ាងជូរចត់
ដែលក្នុងសម័យកាលនោះ អាណាចក្រខ្មែរបាក់ស្រុត ធ្លាក់ចុះឥទ្ធិពល បណ្តាលមកពីសង្គ្រាមសាសនាមិនចេះចប់ មិនចេះហើយ គឺ រវាងអ្នកកាន់សាសនាព្រាហ្ម និង
អ្នកកាន់សាសនាព្រះពុទ្ធ។
ហេតុការណ៍នេះ មិនបានបង្ខំឲ្យខ្មែរយកពេលទៅការពារខ្លួន ឬ អភិវឌ្ឍន៍សង្គមជាតិឡើយ។
រាជវង្ស ក៏មានការបែកបាក់ ។ សត្រូវប្រវត្តិសាស្ត្រពីរក៏បន្តវាយលុកចូលដីខ្មែរនៅទិសខាងលិចនិងទិសខាងកើត។
សៀមវាយសន្ធាប់ចូលក្រុងអង្គរ ក្រុងលង្វែក និង ក្រុងឧត្តុង្គ។
រីឯនៅទិសខាងកើត យួនវាយចម្ប៉ា និង បន្តចូលមកឧត្តុង្គ។
សត្រូវប្រវត្តិសាស្ត្រពីរ នេះ មានបំណងផ្តាច់ផ្តិលខ្មែរ ពុះជ្រែកចែកដី
មត៌ក កេរ្តិ៍ដំណែល ធនធានរ៉ែ និង ទន្លេខ្មែរជាពីរចម្រៀក គឺ សៀម
ចង់ត្រួតត្រាមួយផ្នែកនៃទន្លេមេគង្គប៉ែកខាងលិច និង យួន ចង់ត្រួតត្រាយក
ដីខ្មែរមួយផ្នែកនៃទន្លេមេគង្គប៉ែកខាងកើត។
ស្តេចខ្មែរនាសម័យព្រះបាទ
អង្គឌួង ឆាប់ចេញដំណើរទៅសុំពឹងបារាំងសេស ជួយសង្គ្រោះខ្មែរពីសត្រូវ សៀម
និង យួន ឈ្លានពាន ។ ការចរចាចាប់ផ្តើមនៅឆ្នាំ ១៨៦០ លុះ ៣ ឆ្នាំ បន្ទាប់មក ទើបបារាំងយល់ព្រមមកជួយខ្មែរឲ្យចេញផុតពីការឈ្លានពានរបស់ សៀម និង យួន។
បារាំងបានបង្ខំ សៀម និង យួន ចេញពីការហ៊ុំព័ទ្ធក្រុងចុងក្រោយរបស់ខ្មែរ គឺ
ក្រុងឧត្តុង្គ ដែលកាលណោះ ដីខ្មែរគិតរាប់ចាប់ពីចំណុចកំពូលក្រុង ឧត្តុង្គ
ជុំវិញភ្នំ មានត្រឹមតែ ១០ គីឡូម៉ែត្រជុំវិញ ប៉ុណ្ណោះ ។ នេះ បានន័យថា សៀម
និង យួន បានពុះដីខ្មែរ និង ប្រជារាស្ត្រខ្មែរ យកទៅគ្រប់គ្រងរួចស្រេចបាត់អស់ទៅហើយ ។
យួន សៀម ដឹងច្បាស់ណាស់ថា៖
បើខ្មែររស់នៅជុំគ្នា គឺ ខ្មែរខ្លាំងណាស់ ។ យួន សៀម
មានបំណងកាត់បន្ថយឥទ្ធិពលខ្មែរ និងលប់បំបាត់ពូជខ្មែរពីទ្វីបអាសុីនេះតែម្តង។
ខ្មែរខ្លះសុីជោរ
ខ្មែរខ្លះល្ងង់ធ្វើចេះ
ខ្មែរខ្លះរណបបរទេស
ខ្មែរខ្លះនិយមបរទេស និង
ខ្មែរខ្លះញៀនអំណាច នឹកគិតតែពីក្រុមអញ ក្រៅពីបក្ខពួកអញ គ្រួសារអញ គូរកនអញ
គ្មាននរណាលើសឡើយ។ កត្តានេះ បានរុញខ្មែរ ល្ងិតល្ងង់ លង់ឧបាយកល
សុីជោរតាមបរទេសពន្ញាក់ លែងគិតអស់ពី អារ្យធម៌ កិត្យានុភាពជាតិ និង
ព្រលឹងជាតិរបស់ខ្លួន។ ម្ខាងៗ លៃយ៉ាងណា ឲ្យតែក្រុមអញ និង បក្ខពួកអញអស្ចារ្យ
និង ឈ្នះលើគូរបដិបក្ខខ្មែរគ្នាឯងប៉ុណ្ណោះ ដោយភ្លេចគិតថា បរទេសឋិតពីក្រោយ
រង់ចាំតែឱកាសល្អ នឹងអាលកម្ទេចខ្មែរ ត្រឹមតែ ១វិនាទីឲ្យខ្ទេចម៉ដ្ឋតែម្តង។
ពៀរទាំងអម្បាលមាណ ក៏កំពុងតាមលងខ្មែរមកជាដរាប រហូតធ្វើឲ្យខ្មែរខ្លះ
រស់នៅលើទឹកដីកំណើតរបស់ខ្លួន ប៉ុន្តែ
ឋិតនៅក្រោមការត្រួតត្រារបស់បរទេសរហូតមកទល់សព្វថ្ងៃ។
អ្នកដឹកនាំក្រោយៗ គ្មាននរណាគិតពីការឈឺចាប់របស់ជាតិខ្លួនក្រៅតែប្រឹងទប់ និង ពង្រឹងអំណាច ដើម្បីរស់តែមួយក្រុមគេតែប៉ុណ្ណោះ។
ខ្មែរ ដែលរស់នៅក្បែរកម្ពុជា សព្វថ្ងៃ គឺ ខ្មែរលើ និង ខ្មែរក្រោម
ចង់ឃើញខ្មែរកណ្តាល មូលមិត្ត មូលកម្លាំងគ្នា
នឹងអាលមានឱកាសរួបរួមជុំជិតគ្នាឡើងវិញ ដូចសម័យមហានគរ ។
សរុបសេចក្តីមក
ប្រសិនបើស្តេចខ្មែរនាសតវត្សទី ១៩
មិនឆាប់លៃលករកការជួយជ្រោមជ្រែងពីបារាំងសេសទាន់ពេលវេលាទេនោះ គឺទឹកដី
នគរខ្មែរ ប្រាកដជាលិចលង់ ដូច នគរចម្ប៉ា ដែរមិនខាន។
មិត្ត ឬ សមាជិកគ្រួសារខ្មែរមាន៖ ខ្មែរមន ឋិតនៅ ភូមាខាងត្បុង និង ជនជាតិលាវ។ សៀម និង យួន មិនមែនឋិតអម្បូរខ្មែរទេ។
ខ្ញុំ សុំការអធ្យាស្រ័យ ដោយមិនបានពន្យល់ក្បោះក្បាយឡើយ។ ខ្ញុំមិនចង់សរសេរវែងពេកទេ ព្រោះបងប្អូនយើងខ្លះ មិននិយមអានអក្សរខ្មែរទេ។
រាជវង្ស អង្គឌួង => សែរាជវង្សនរោត្តម និង សែ រាជវង្សសុីសុវត្ថិ ៕
ប្រភព Mao Chandara