Views
បែកធ្លាយពត៌មានផ្ទៃក្នុងក្រុមយុវជនស្រលាញ់សន្តិភាព លោក ហ៊ុន សែន រឹបអូសយកឡាន LEXUS 570 ពីនាង ធី សុវណ្ណថាវិញ ក្រោយពីប្រើនាងអស់តម្លៃឲ្យរួមចំណែកបំបែកកម្លាំងគណបក្សសង្រ្គោះជាតិមក ។
មន្ត្រីបក្សជាច្រើនបានរអ៊ូរទាំថា ខំធ្វើការបម្រើបក្សទាំងក្ដីស្មោះត្រង់ ទីបំផុតសល់តែខ្លួនទទេ, ចំណែក ធី សុវណ្ណថា ដែលទើបតែចូលបក្សបានប៉ុន្មានថ្ងៃ មានឡានមានវីឡា និងមានដុល្លារចាយមិនអស់ ។
ចំណែកក្រុមមន្រ្តីចូលនិវត្តបានត្អូញត្អែថា ខំប្រឹងធ្វើការបម្រើបក្សរហូតដល់ជ្រុះសក់ស្កូវ បានតែបាតដៃទទេ, ចំណែកនាង ធី សុវណ្ណថា គ្រាន់តែចូលបក្សភ្លាម ទទួលបានទាំងឡាន ទាំងលុយដុល្លាររាប់លាន ។
ពត៌មានចុងក្រោយបានឲ្យដឹងថា ពេលនេះ លោក ហ៊ុន សែន លែងត្រូវការនាងសុវណ្ណថាទៀតហើយ ព្រោះលោក ហ៊ុន សែនបានរំលាយគណបក្សសង្រ្គោះជាតិសម្រេចហើយ បន្ទាប់ពីបានស្និទ្ធស្នាលនឹងគ្នាមួយរយៈមក ។
ប្រភពបន្តថា ប្រពន្ធរបស់លោក ហ៊ុន សែនជាអ្នកនៅពីក្រោយខ្នងនៃការដកហូតយកឡាន Lexus-570 នោះ ។
ចំណែកឯ ហ៊ុន ម៉ានិតក៏ត្រៀមដកហូតយកផ្ទះវីឡានៅឯបូរី ៩៩៩ ដែលពីមុនជាកម្មសិទ្ធិរបស់ ថោង សារ៉ាត់ ដែរ ហើយ ស្រីណា កូនស្រីរបស់លោក ហ៊ុន សែន បានរឹបអូសយកពីកូនខ្មែរ ព្រៃវែង ។
ឃើញថា លទ្ធផលនៃការចូលរួមនយោបាយជាមួយលោក ហ៊ុុន សែន គ្មានបានអ្វីក្រៅពីការឈឺចាប់ និង អស់តម្លៃនោះទេ ៕
Pdach Kar
Thursday, January 4, 2018