Views
ក្រោយយួនចូលឈ្លានពានទឹកដីកម្ពុជានៅឆ្នាំ១៩៧៩ កម្ពុជានៅសល់គ្រូពេទ្យតិចតួច ហើយវិស័យសុខាភិបាលក៏ទន់ខ្សោយនិងខ្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាល ។
រហូតមកដល់បច្ចុប្បន្ននេះ វិស័យសុខាភិបាលខ្មែរនៅតែទន់ខ្សោយដដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ។
មានការវិនិយោគច្រើនលើវិស័យសុខាភិបាល ប៉ុន្តែភាគច្រើនផ្តោតលើការព្យាបាលជម្ងឺពលរដ្ឋយកលុយច្រើនជាងទំនួលខុសត្រូវអាយុជីវិតពលរដ្ឋ ទាំងគ្រូពេទ្យក៏មានចំនួនច្រើន ប៉ុន្តែខ្វះសីលធម៌សម្រាប់ផ្តល់សេវាដល់ពលរដ្ឋ ។
គណបក្សប្រជាជនកម្ពុជាជានិច្ចកាល តែងតែមើលរំលងវិស័យសុខាភិបាលនេះ ព្រោះសមាជិកគ្រាក់ ៗរបស់បក្សនេះមិនខ្វល់ខ្វាយរឿងគុណភាពការព្យាបាលទេ ។
ជាក់ស្តែង នៅឆ្នាំ ២០១៨ នេះ លោក ហ៊ុន សែនបានជំរុញគោលនយោបាយគាំពារវិស័យសុខាភិបាល ប៉ុន្តែមិនផ្តល់កញ្ចប់ថវិកាច្រើនទេ ជាហេតុធ្វើឲ្យកើតលទ្ធផលដូចឆ្នាំ ១៩៧៩ដែរ ។ប្រជាជនខ្មែរនៅភៀសខ្លួនទៅព្យាបាលជម្ងឺនៅប្រទេសជិតខាង ព្រោះមិនទុកចិត្តពេទ្យខ្មែរដែលគាំទ្រដោយលោក ហ៊ុន សែន ។
ជំងឺអេដស៍រីករាលដាលទូទាំងប្រទេស ព្រោះមានពេស្យាចារ្យយួនចូលរួមចំណែកបង្កើត ហើយគ្រឿងស្រវឹងក៏សម្បូរ ព្រោះមានឃោសនាច្រើន បូកផ្សំនឹងការជក់បារីរីករាលដាលជាដេីម។ការខ្វះខាតប្រសិទ្ធិភាពខាងវិស័យសុខាភិបាល ព្រោះគ្មានគោលនយោបាយរដ្ឋច្បាស់លាស់ មានតែគោលនយោបាយបោកប្រាស់របស់លោក ហ៊ុន សែន ហេតុនោះ ទើបធ្វើឲ្យពលរដ្ឋខ្មែរបន្តរងគ្រោះដោយឥតស្រាកស្រាន្តរហូតដល់បាត់បង់ទំនុកចិត្តពេទ្យខ្មែរ ហើយរត់ទៅព្យាបាលនៅបរទេស សូម្បីតែលោក ហ៊ុន សែនខ្លួនឯងក៏មិនទុកចិត្តពេទ្យខ្មែរដែរ ហើយនិយមទៅព្យាបាលនៅសិង្ហបុរី ។
នេះគឺជាការពិតជាក់ស្តែងក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ។ មានចំណុចខ្វះខាត ជាច្រើនដែលបង្កឡើងដោយក្រុមគ្រូពេទ្យទាំងរដ្ឋ និង ឯកជន ប៉ុន្តែរបបដឹកនាំនេះមិនដែលគិតនឹងធ្វេីការកែលម្អ ដេីម្បីតលើកកម្ពស់គុណភាពការព្យាបាលទេ ម្យ៉ាងទៀត ការព្យាបាលជម្ងឺតែងតែមានការរើសអើងដោយគណបក្សនយោបាយ ។
កាលពីចុងឆ្នាំកន្លងទៅ លោក ហ៊ុន សែន ធ្លាប់និយាយថា ឲ្យមេភូមិ ចៅសង្កាត់បក្សប្រជាជនព្យាបាលជម្ងឺដោយឥតគិតថ្លៃ ។ ចំណុចនេះឆ្លុះបញ្ចាំងថា គោលនយោបាយរបស់លោក ហ៊ុន សែន មិនបានជួយប្រជាពលរដ្ឋដោយទូទៅទេ ប៉ុន្តែជួយតែបក្សពួករបស់ខ្លួន ។ ហេតុនោះ រាល់ការទិតៀនចំពោះគ្រូពេទ្យក្នុងន័យស្ថាបនាច្រើនតែត្រូវបានបដិសេធមិនទទួលខុសត្រូវ ទោះបីជាមានហេតុការណ៍កើតឡើងជាក់ស្តែងបែបណាក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានគ្រូពេទ្យល្អខ្លះដែរ ប៉ុន្តែមិនត្រូវបានរបបលោក ហ៊ុន សែនលើកតម្កើងទេ ៕
Pdach Kar
Wednesday, January 3, 2018