Views
កម្ពុជានាំចេញអង្ករសម្រាប់ឆ្នាំ ២០១៧ មានចំនួនជាង ៦៣ ម៉ឺនតោន ។
ក្រសួងកសិកម្ម អះអាងថា ការនាំចេញអង្ករឆ្នាំ២០១៧ មានការកើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៦ ដែលមានចំនួនជាង៥៤ ម៉ឺនតោន។ របាយការណ៍ស្ដីពីការនាំចេញអង្ករកម្ពុជា ឆ្នាំ ២០១៧ ឲ្យដឹងថា កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសជាង ៦០ នៅលើពិភពលោក ក្នុងនោះ ចិនគឺជាទីផ្សារនាំចេញអង្ករធំជាងគេបំផុត មានចំនួនជិត ២០ ម៉ឺនតោន ប្រទេសបារាំងជិត ៨ ម៉ឺនតោន និងប្រទេសប៉ូឡូញជាង ៤ម៉ឺនតោន ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ កាលពីខែសីហា ឆ្នាំ ២០១៧ ចុះអនុស្សរណៈ រវាងកម្ពុជា និងប្រទេសបង់ក្លាដេស ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសនេះ ចំនួន ២៥ ម៉ឺនតោន នៅខែតុលា ឆ្នាំ ២០១៧ ។ ប៉ុន្តែ នៅដើមខែតុលា រដ្ឋាភិបាលបង់ក្លាដេសបានលុបចោលកិច្ចព្រមព្រៀងទិញអង្ករក្រអូប និង អង្ករចំហុយចំនួន ២៥ ម៉ឺនតោន ដោយសារតែករណីពន្យារពេលដឹកជញ្ជូននាំចូលអង្ករនេះ។ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងកសិកម្មបន្ដថា ក្រុមហ៊ុនដែលនាំចេញអង្ករ ទៅកាន់បរទេសមានចំនួន ៨៤ក្រុមហ៊ុន៕
ប្រភព ៖ អាស៊ីសេរី
Pdach Kar
Wednesday, January 3, 2018