Views
តាមប្រភពពត៌មានពីខេត្តព្រៃវែងឲ្យដឹងថា សាមណេរ ១ អង្គ ត្រូវបានក្របីវ័ធ បណ្តាលអោយយសុគត់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ករណីនេះបានកើតឡើងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១១ និង ៣០ នាទី នៅចំណុចវាលស្រែ ស្ថិតនៅភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។
សាមណេរ ១ អង្គនោះ ព្រះនាមថា ធន់ និត មានព្រះជន្ម ១៦ វស្សា គង់នៅវត្តព្រៃខ្លា ទើបនិមន្តត្រឡប់មកពី បិណ្ឌបាតវិញ និមន្តដើរកាត់តាមភ្លឺស្រែ ពេលនោះក៏ត្រូវក្របីមេកូនខ្ចី ដែលម្ចាស់ចងអោយស៊ីស្មៅ នៅកន្លែងកើតហេតុ ដេញវ័ធព្រះអង្គ ត្រូវចំទ្រូងចំនួន ២ កន្លែង បណ្តាលអោយសុគត់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្ចាស់ក្របីឈ្មោះ លីម លាប ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានប៉ូលិសឃាត់ខ្លួនចាត់ការតាមនីតិវិធី ហើយ បច្ចុប្បន្នព្រះសពត្រូវបានក្រុមគ្រួសារយកទៅដំកល់ធ្វើបុណ្យនៅវត្តព្រៃខ្លា ភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ៕
Pdach Kar
Thursday, January 4, 2018