Views
យុទ្ធសាសន៍និងដោះស្រាយកសិកម្មគ្មានជាតិគឺមី (ប្រធានបទក្ដៅ)
.................................................
ដើម្បីលើកកម្ពស់បន្លែធម្មជាតិគ្មានជាតិគឺមី និងធានាបានក
ារបរិភោគរបស់ប្រជាពលរដ្ឋប្រកបដោយសុខមាលភាព
ទាំងប្រជាកសិករ និងរដ្ឋាភិបាលមានតួនាទី ភារៈកិច្ច
និងទំនួលខុសត្រូវចូលរួមទប់ស្ងាត់ទាំងអស់គ្នាដោយដាក់ចេញនូវវិធានការជាក់លាក់ដើម្បីទប់ស្ងាត់
និងធានាបានសុខភាពប្រជាៈលរដ្ឋដូចខាងក្រោម៖
1.
ធ្វើការបង្កើនថវិការជាតិលើផ្នែកវិស័យកសិកម្ម
ដោយផ្ដល់ជាទុនកម្ចីការប្រាក់ទាប និង ការបណ្ដះបណ្ដាលបច្ចេកទេ
កសិកម្មដល់កសិករតាមរយការទំលាក់ថវិកាដល់មេឃុំ សង្កាត់ភូមិ
ធ្វើការដឹកនាំចលនាកសិករដាំដំណាំតាមបែបគោលការណ៍ធម្មជាតិ
2.
ធ្វើការបណ្តុះបណ្ដាលបច្ចេកទេសវេចខ្ចប់ ការត្រួតពិនិ្យគុណភាពដល់កសិករ
និងបង្កើត មូលនិធិកិច្ចគាំពារសង្គមដល់កសិករខ្នាតតូច
ឬមធ្យមដោយបើកឪកាសឲ្យមានការចូល រួមពីសំណាក់កសិករ និងអង្គការសង្គមស៊ីវិល
3.
ដាក់បញ្ចូលកសិករក្រៅប្រព័ន្ធឲ្យទទួលបានអត្តប្រយោជន៍ពីគោលនយោបាយកិច្ចគាំពារសង្គម
ក្នងការទទួលបានការពិនិត្យព្យាបាលសុខភាព ដូចកម្មករ មន្រ្តីរាជការ
និងកម្មករក្រៅប្រព័ន្ធវិស័យដទៃ
4. ឃុំ/សង្កាត់ត្រូវតែបង្កើតទីផ្សារគោលការធម្មជាតិឃុំ មួយ ផ្សារសហគមន៍មួយ សម្រាប់ លក់ផលិតផលកសិកម្ម បែបធម្មជាតិដែលដាំបានដោយកសិករ
5. រដ្ឋាភិបាលត្រូវធ្វើការរៀបចំស្ដារប្រព័ន្ធធារាសាស្រ្តដូចជា ប្រឡាយ
អាងស្ដុបទឹក ព្រែក ស្រះជាដើម
ដើម្បីធ្វើការស្ដុបទឹកឲ្យកសិករមានការប្រើប្រាស់គ្រប់គ្រាន់ក្នុងការដំាដំណាំ
កសិកម្មទាំងរដូវវស្សា និងរដូចប្រាំងព្រោះកម្ពុជាសំបូរទឹកតែរដូវវស្សា
6.
រដ្ឋាភិបាលក៍ដូចក្រសួងកសិកម្មត្រូវតែអនុវត្តន៍ឲ្យបានលើច្បាប់ក្នុងការគ្រប់គ្រងជី
និងថ្នាំគឺមីនាំចូលពីប្រទេសជិតខាង ព្រោះថាក្រុមហ៊ុននាំជី
នាំថ្នាំចូលភាគច្រើនសុទ្ធតែ លោកឧញ្ញាដែលនៅជិតក្លៀករបស់រដ្ឋាភិបាលតែម្ដង
ពិសេសធ្វើការត្រួតពិនិត្យ
និងអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងចំពោះមន្រ្តីដែលពុករលួយធ្វើការឃុបឃិត
ជាមួយឈ្នួញដែលនាំបន្លែ និងទំនិញមានសារធាតុគឺមីចូលមកលក់កម្ពុជា
(ពិសេសមន្រ្តី កាន់កុងត្រូល)
ធ្វើតាមវិធីសាស្រ្តនេះប្រជាពលរដ្ឋលែងតិះដៀល និងរិះគន់លើរដ្ឋាភិបាលផលប្រយោជន៍បានទាំងសងខាង។
ប្រភព ថេង សាវឿន