Views
ថ្ងៃនេះខ្ញុំមិនធ្វើការវិភាគ រឺ អត្ថាធិប្បាយអ្វីឡើយ គ្រាន់តែលើកជាសំនួរ អោយមហាជនគិត និង ឆ្លើយតាមការពិតចុះ តែកុំឆ្លើយតាមការទ្រពងអ្នកនយោបាយអោយសោះ។
១ ៖ នៅទសវត្សឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧០សម្តេច សីហនុបានទាត់អាមេរិកចោល ដើម្បីយកចិនធ្វើមហាមិត្រ តើ ចិនបានជួយអ្វីខ្លះដល់កម្ពុជា?
២ ៖ នៅទសវត្ស១៩៧០ ដល់១៩៧៥ លន់ណុលទាត់ចិនចោល យកអាមេរិកធ្វើមហាមិត្រ តើអាមេរិកបានជួយអ្វីខ្លះដល់កម្ពុជា?
៣ ៖ នៅទសវត្សពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប៉ុលពត ទាត់អាមេរិកចោល ចាប់យកចិនធ្វើមហាមិត្រ
តើ ចិនបានជួយអ្វីខ្លះដល់កម្ពុជា?
៤ ៖ នៅទសវត្សឆ្នាំ ១៩៧៩ ដល់ ឆ្នាំ២០១៧សម្តេចហ៊ុនសែន ទាត់អាមេរិកចោល យកចិន និង វៀតណាម ធ្វើមហាមិត្រ តើ ចិន និង វៀតណាមបានជួយអ្វីខ្លះដល់កម្ពុជា?
កុំជឿថាចិនជួយ ចិនធ្លាប់សន្យាជួយរហូតអោយតែប្រទេសណាព្រមប្រឆាំងអាមេរិក តែទីបំផុតតើចិនជួយមែនទេ?
ឧទាហរណ៍
១ ៖ របបពលពត
២ ៖ កូរ៉េខាងជើង តែពេលអាមេរិករកវ៉ៃកូរ៉េខាងជើងចិនដោះដៃពីកូរ៉េខាងជើងភ្លាម
៣ ៖ ភូមា ពេលក្រុមយោធាចាប់អ្នកលទ្ធិប្រជាធិបតេយ្យដាក់គុក សហគមបរទេសដាក់ទណ្ឌកម្មកិច្ចចិនក៏ព្រមសន្យាជួយភូមា តែជាង២០ប្លាយភូមាកាន់តែក្រទៅៗ រហូតស្ទើររកអ្វីហូបពុំបាន។ តែពេលនេះភូមាដឹងខ្លួន សុខចិត្តទាត់ចោលចិនវិញ ហើយចាប់យកលទ្ធិប្រជាធិបតេយ្យ។
ប្រភព ៖ បណ្ឌិត ម៉ាក់ធឺង
Pdach Mok
Tuesday, December 5, 2017