Views
អ្នកនយោបាយដែលនៅរស់និងបន្តមានអំណាចដល់សព្វថ្ងៃមានប្រវត្តិមកពីមនោគមន៍វិជ្ជាកុម្មុយនិស្ត ដែលគេឯងដឹងថា អតីតកម្មាភិបាលខ្មែរក្រហម ពួកនេះចូលចិត្តលេងនយោបាយបែបបោកបញ្ឆោត ។
ទង្វើ និង ចិត្តគំនិតខុសគ្នាស្រឡះ មាត់និយាយថា ស្អប់សង្គមសេរី ជាពិសេស លោកខាងលិច ប៉ុន្តែបែរជាតាមសភាពជាក់ស្តែង ពួកនេះបញ្ជូនកូនចៅឲ្យទៅរៀនសូត្រនៅប្រទេសសេរីទាំងនោះ ឥឡូវនេះ លោក ហ៊ុន សែន ជាមេខ្លោងល្ខោននយោបាយបោកប្រាស់ខ្មែរ កំពុងហក់កញ្ឆេងលេងល្ខោនស្អប់អាមេរិក ប៉ុន្តែខ្លួនឯងទៅអោបចិន និង យួន ។
ឃើញថា ល្ខោននយោបាយរបស់ពួកនេះមិនបានតម្រង់ទិសដៅនយោបាយជាតិឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ចទេ ផ្ទុយទៅវិញ កំពុងអូសទាញប្រទេសជាតិឲ្យប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែលនឹងទទួលរងទណ្ឌកម្មពីប្រទេសលោកសេរី នៅលើទំព័ររបស់លោក ខ្មែរ សុវណ្ណភូមិ បានសរសេរអំពីរឿងបោកប្រាស់នេះ ដែលយើងទាំងអស់គ្នាគួរដឹង និង តាមឲ្យទាន់
ពួកបោកប្រាស់៖ តើមេដឹកនាំស៊ីភីភីឲ្យគ្រួសារ/កូនចៅ ទៅរស់នៅប្រទេសណាច្រើនជាងគេ?
...................
ពួកមេដឹកនាំស៊ីភីភីដែលជាក្រុមកុម្មុយនីស្ត មានមនោគមវិជ្ជាស្អប់អាមេរ
ិក
ស្អប់ពួកសេរី និង ស្អប់ពួកអ្នកមាន
សព្វថ្ងៃនេះពួកគេបានក្លាយទៅជាមហាសេដ្ឋីស្ទើរគ្រប់គ្នាអស់ទៅហើយ។
អ្វីដែលគួរឲ្យអស់សំណើច នៅខាងក្រោយខ្នងពួកគេ គឺពួកគេបានរកច្រកបញ្ជូនគ្រួសារ
និងកូនចៅ ពួកគេឲ្យទៅរស់នៅស្រុកអាមេរិក
និងប្រទេសសេរីផ្សេងៗទៀតស្ទើរតែទាំងអស់។ មិនតែប៉ុណ្ណោះ
ពួកគេក៏បានបញ្ជូនលុយពួកគេដែលលួចជាតិទៅផ្ញើនៅអាមេរិកនិងប្រទេសសេរីផ្សេងៗទៀតផងដែរ។
ពួកគេមិនទុកចិត្តឬដឹងច្បាស់ថាពួកគេរស់គ្មានសេចក្តីសុខក្នុងប្រទេសកំណើតដែលពួកគេកំពុងដឹកនាំ
ឬច្បាប់ដែលពួកគេបានបង្កើតសម្រាប់គ្រប់គ្រងជាតិឡើយ។
ជារួមពួកមេដឹកនាំស៊ីភីភីសព្វថ្ងៃ ភាគច្រើន បានបញ្ជូនគ្រួសារ
និងកូនចៅពួកគេមករស់នៅអាមេរិក បន្ទាប់មកបារាំង និងបន្ទាប់មកអូស្រ្តាលី
កាណាដា និងអាល្លឺម៉ង់។ល។
ដោយឡែកនៅមុខពលរដ្ឋខ្មែរពួកគេប្រឹងស្រែកជំទាលជេរអាមេរិក ជេរប្រទេសសេរី
ដើម្បីបោកពលរដ្ឋខ្មែរទាំងងងើល និងគ្មានភាពអៀនខ្មាសូម្បីតែបន្តិច ។
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ