Views
មានកម្លាំងដូចស្រមោច មានឬទ្ធិដូចខ្មោច ចិត្តមុតដូចស្រី ៖
នេះជាពាក្យជូនពររបស់តាព្រាហ្មថ្វាយព្រះមហាក្សត្រ ដែលផ្ទុយពីនាមុឺនមន្ត្រីដែលមានសុទ្ធតែសួយសារអាករនិងពរបញ្ចើចបញ្ចើ
មន្ត្រីទាំងអស់ទាមទារប្រហារជីវិតតាព្រាហ្ម ដែលមាក់ងាយស្តេចផែនដី ដោយបកស្រាយថា ៖
១៖ ស្រមោចតូចល្អិត អាចខាំអីបាន?
២៖ខ្មោចស្លាប់ហើយ មានឬទ្ធិអំណាចអីទៅ?
៣៖ចិត្តមុតដូចស្រី តើស្រីខ្លាំងអីទៅ?
មេទ័ព មេដឹកនាំនគរ កុលសម្ព័ន្ធ សុទ្ធតែជាមនុស្សប្រុសទាំងអស់
តែមុនត្រូវប្រហារជីវិត តាព្រហ្មសុំស្តេចពិសោធន៍សិន
១៖ ដោយឲ្យមើលស្រមោចខ្លួនតូចតែអាចយក ចំណីធំជាងខ្លួនបាន និងអាចវាយប្រហារសត្វ ដែលធំជាងខ្លួន ១០០ ដងបានដោយកម្លាំងសាមគ្គីនិងចេះសន្សំស្បៀងទុក
២៖ មានឬទ្ធិដូចខ្មោច ដោយឲ្យប្រមូលខ្មោចតៃហោង ៧យ៉ាងផ្សេងគ្នានិងប្រកាសប្រាប់អ្នកស្រុកឲ្យទៅយកមាសប្រាក់កែវកងពេលយប់..តែគ្មានអ្មកស្រុកណាហ៊ានទៅយកទេ ខ្លាចខ្មោចតៃហោង ។
៣៖ចិត្តមុតដូចស្រី ពិសោធន៍ដោយហៅមន្ត្រីក្រីក្រមកប្រាប់ ៣ ដង ឲ្យសម្លាប់ប្រពន្ធនឹងបាន ប្រពន្ធស្អាតថ្មី ឡើងសក្តិ និងទ្រព្យសម្បត្តិ តែបុរសជាប្តីប្រកែករហូត
ពិសោធន៍ដោយហៅប្រពន្ធមកប្រាប់ ១ និង ២ ដង តែលើកទី ៣ ប្រពន្ធដាច់ចិត្តសម្លាប់ប្តីកំសត់ ហើយមកទូលព្រះមហាក្សត្រថា ខ្ញុំម្ចាស់សុខចិត្តសម្លាប់ប្តីខ្ញុំម្ចាស់ហើយ ដើម្បីកូន បើនៅទៀតឃើញថាខ្ញុំម្ចាស់និងកូនៗគ្មានអនាគតទេ
ក្រោយពិសោធន៍ព្រះមហាក្សត្យបានទទួលស្គាល់ ការពិតដោយឲ្យតាព្រាហ្មរួចខ្លួននិងបន្ទោសអស់លោកនាមុឺនមន្ត្រីគ្រាប់ល្ពៅដែលរមែងសរសើរលើកជើងព្រះអង្គដដែលៗ ។
ប្រភព ៖ សាន ព្រំ