Views
ចង់និយាយពាក្យពិតមួយទៅកាន់សម្ដេច ៖
សង្គមខ្មែរនាបច្ចុប្បន្នថ្នាក់រាស្រ្តតូចទាប អត់ការងារធ្វេី ខ្វះចំនេះដឹង អង្គុយនិយាយដេីមគ្នា ហុយទ្រលោម អានេះល្អអានោះអាក្រក់ ខ្ពេីមសៀវភៅស្រលាញ់ដបស្រា គ្រឿងញៀនថ្នាំគ្រវីពង្វក់ពេញខួរយុវជនយុវតី
ឯថ្នាក់មន្ត្រីមួយថ្ងៃមួយថ្ងៃរកតែក្បួនធ្វេីស៊ីគេ បង្កេីនទ្រព្យសម្បត្តិ ពង្រឹងបក្សពួកសែស្រឡាយ អានេះរបស់អញ អានោះរបស់អញ អាណាខ្សោយ អញជាន់ អាណាខ្ពស់ អញទូល អញទ្រ លែងស្គាល់អ្វីជាអ្វី
ឯថ្នាក់អ្នកនយោបាយខ្លះវិញ មួយថ្ងៃៗអង្គុយតែលាបពណ៌គ្នា ឃ្លាននឹងអំណាច មិនព្រមបង្រៀនពលរដ្ឋអោយចេះដឹងក្លាយជាពលរដ្ឋមានវិន័យ អង្គុយតែធ្វេីស្ពាន ធ្វេីសាលាដាក់ឈ្មោះខ្លួនឯង អង្គុយតែរកវិធីចោទគេថាអាយ៉ងយួនដេីម្បីលេីកខ្លួនអោយមានឈ្មោះថាស្នេហាជាតិ ធ្វេីនយោបាយរត់តែចោលរាស្ត្រ អង្គុយតែប្រជាភិថុតិយ៉ាងគួរអោយខ្ពេីមរអេីមគ្មានកេរខ្មាស ក្នុងក្បាលរកតែគន្លឹះយករាស្ត្រធ្វេីគោក្របីដេីម្បីឆក់អំណាចហេីយផ្ដេកផ្ដួលបង្អែកតែបរទេសទាំងមាត់ស្រែកថាខ្មែរសាមគ្គីទេីបខ្មែរខ្លាំង
បេីមិនចេះបង្រួបបង្រួមអោយខ្មែរទាំង ៣ និន្នាការនេះរស់មានវិន័យ ចេះសាមគ្គីគ្នាទេ
ខ្ញុំថា កុំបាច់ដល់យកធូបប៉ុនសសៃសក់មកអុជសុំក្ដីសុខ ទោះលេីកដល់ភ្នំភ្លេីងមកអុជបន់ទៀតក៏វាមិនខ្មេះ ។
សុំទោស ខ្ញុំនិយាយរៀងត្រង់តិចហើយ កុំខឹង ៕
ប្រភព ៖ William Guang