Views
សម្តេចតេជោធ្វើដូចជាខឹងខ្លាំងណាស់នៅពេលឮដំណឹងថា មានល្បែងជល់មាន់ ដែលធ្វើឲ្យអ្នកស្រុកឈ្លក់វង្វេង មិនព្រមធ្វើការងាររកស៊ីចិញ្ចឹមជីវិត ព្រោះអត់មានការងារធ្វើមែនក្រោមការដឹកនាំរបស់សម្តេច ទើបនាំគ្នាលេងល្បែងផ្សងសំណាង ប៉ុន្តែសម្តេចមិនដែលខឹងនឹងអ្នកកាប់បំផ្លាញព្រៃឈើ ឬ ឈ្មួញលក់គ្រឿងញៀនពេញផ្ទៃប្រទេសនោះទេ សម្តេចយករឿងជល់មាន់ជារឿងដាច់ក្បាលកាត់កជាងរឿងណា ៗ ទាំងអស់រហូតដល់បញ្ជាឲ្យបាញ់សម្លាប់អ្នកជល់មាន់ណាដែលតដៃនឹងប៉ូលិស ។
គិត ៗ ទៅ សម្តេចលេងតែរឿងណាដែលសម្តេចលេងបាន ប៉ុន្តែរឿងលេងមិនបានសម្តេចសម្ងំយកសុខ ដូចជា កាប់បំផ្លាញព្រៃឈើ លក់គ្រឿងញៀន ជាដើម ។
នៅក្នុងរឿងបញ្ជាបាញ់បោះរឿងជល់មាន់នេះ កើតមានមតិជំទាស់ជុំទិសពីសកម្មជននានា ដូចជាលោក ខ្មែរ សុវណ្ណភូមិ និង លោក ឆាំ ឆានី ជាដើម ។
នៅលើទំព័ររបស់លោក ខ្មែរ សុវណ្ណភូមិបានសរសេរថា
រឿងរ៉ាវត្រកូលហ៊ុន៖ ហ៊ុន សែន បញ្ជាឲ្យបាញ់ក្មួយប្រសារខ្លួនចោល ដែលជាកូនប្រសារ ហ៊ុន សាន
នៅថ្ងៃទី ៥ ធ្នូ ២០១៧ នេះមានការបែកធ្លាយសារសំលេង ហ៊ុន
សែន បញ្ជាឲ្យបាញ់សំលាប់ ថៃ ផានី ចោល ដែលត្រូវជាក្មួួប្រសាររបស់ខ្លួន និងត្រូវជាកូនប្រសារបងប្រុសរបស់ខ្លួន គឺលោក ហ៊ុន សាន។
តាមពិតរឿងទំនាស់គ្រួសារត្រកូល ហ៊ុន ខ្មែរ សុវណ្ណភូមិ
ធ្លាប់បាននិយាយហើយថាត្រកូលហ៊ុន ជាពិសេស ហ៊ុន សែន ហ៊ុន សាន និង ហ៊ុន ណេង
គឺអត់ត្រូវគ្នាទេ ពួកគេប្រៀបនឹងសត្រូវស៊ីសាច់ហុតឈាមដូច្នោះដែរ។
ពួកគេឈ្លោះគ្នាតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ចំពោះរឿង ហ៊ុនសែន
ខឹងរហូតដល់បញ្ជាឲ្យបាញ់សំលាប់ក្មួយប្រសារខ្លួនចោលនេះវាមិនមែនរឿងអនុវត្តច្បាប់
ឬរឿងចង់ប្រាប់ខ្មែរថាខ្លួនជាអ្នកដឹកនាំត្រឹមត្រូវ មិនយោគយល់សាច់ញាតិ
តែយកច្បាប់ជាតិមកប្រើស្អីនោះទេ។ តាមពិតជារឿងជំលោះប្រយោជន៍ប៉ុណ្ណោះ។
ជារួមរឿងល្បែងជល់មាន់នេះវាមិនគ្រោះថ្នាក់ដល់ល្បែងកាស៊ីណូ
និងល្បែងឆ្នោតយួននៅកម្ពុជាទេ ចុះហេតុអ្វី ហ៊ុន សែន
កាន់តែលើកទឹកចិត្តល្បែងទាំងនោះទៅវិញ? ម្យ៉ាងទៀតកាល សុខ អាន នៅរស់ គឺ សុខអាន
បើកកន្លែងជល់តាមក្បាលចិត្ត រកស៊ីពេញស្រុកខ្មែរ តែ ហ៊ុន សែន
អត់ដែលហ៊ានក្អកសូម្បីតែបន្តិច ឬក៏អាចនិយាយថាគាំទ្រ សុខ អាន ថែមទៀត។
ស្រាប់តែពេលនេះ ហ៊ុន សែន បែជាមករករឿងកូន ហ៊ុន សាន
ដែលត្រូវជាក្មួយប្រសាររបស់ខ្លួន ដែលចង់ស្នងតំណែង សុខ អាន ទៅវិញ។
តាមពិតមុខរបរនេះ គឺ ហ៊ុន សែន ចង់ឲ្យកូនប្រសារខ្លួន សុខ ពុទ្ធាវុធ ដែលជាកូន
សុខ អាន ជាអ្នករកស៊ីស្នងតំណែងទៅវិញទេ តែមិនមែនជាកូនប្រសារ ហ៊ុន សាន ឡើយ។
នៅលើទំព័ររបស់លោក ឆាំ ឆានី បានសរសេរថា
វគ្គ៖ ពូ ជោ លេងល្បិច “ សាច់កម្ម “
__
សារជាសម្លេងរបស់ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាសបណ្តាញសង្គមផ្ញើរតៗគ្នា ដោយប្រើពាក្យថា « បែកធ្លាយ » ។ ក្នុងសារជាសម្លេងនេះ ហ៊ុន
សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តកណ្តាល និងខេត្តតាកែវ
ចាត់ការបង្ក្រាបឲ្យខាងតែបាន
ចំពោះកន្លែងជល់មាន់និងចាប់ខ្លួនមេខ្លោងដែលជាកូនប្រសារ ហ៊ុន សាន ឈ្មោះ ថៃ
ផានី ហៅម៉ាប់ ហើយក្នុងករណីកូនប្រសារ ហ៊ុន សាន តដៃគឺ ហ៊ុន សែន
អនុញ្ញាត្តឲ្យបាញ់សម្លាប់ចោលតែម្តង ។
ឆាំ ឆានី ឆ្ងល់ថា បើ ហ៊ុន សែន
ពិតជាមានចេតនាបង្ក្រាបនូវបទឧក្រិដ្ឋដែលកើតនៅកម្ពុជាដល់ថ្នាក់បញ្ជាឲ្យបាញ់សម្លាប់អ្នកប្រព្រិត្តមែននោះ
ហេតុអីបង្ក្រាបតែពួកជល់មាន់ ហើយបែជាលើកទឹកចិត្តពួកឧក្រិដ្ឋជនដូចជា
ក្រុមឧក្រិដ្ឋជនព្រៃឈើ ទ្រី ភាព គិត ម៉េង លឹម ប៊ុណ្ណា សឹង សំអុល
ឧក្រិដ្ឋជនគ្រឿងញៀន ម៉ុង រិទ្ធី ហ៊ុន តូ ហ៊ុន ជា សៅ សុខា ម៉ក់ ជីតូ
មេចោរប្លន់ដីយាយ ផាន យាយភូ លី យុងផាត់ និងប្រពន្ធ ស៊ុយ សែម ជាដើម
ដោយផ្តល់ងារជាឧកញ៉ា ជំនួយការ ទីប្រឹក្សា មហាមន្ត្រី
ឬក៏ជាសមាជិកព្រឹទ្ធិសភានៃរបប CPP ?
ឆាំ ឆានី យល់ថា
សារសម្លេងដែលអ្នកប្រើប្រាសបណ្តាញសង្គមផ្សាយតៗគ្នានៅថ្ងៃទី៥ ធ្នូ ២០១៧នេះ
វាមិនមែនជាសារសម្លេងបែកធ្លាយអីទេ តែវាជាចេតនារបស់ ហ៊ុន សែន បញ្ចេញ
ហើយចំណាច់ការលើកូនប្រសារ ហ៊ុន សាន នៅពេលនេះ
ក៏មិនមែនជាការបង្ក្រាបពិតប្រាកដដែរ ទាំងការបញ្ចេញសារសម្លេង
ទាំងការបង្ក្រាបកូនប្រសារ ហ៊ុន សាន គឺសុទ្ធតែល្បែងល្បោយមានក្នុងល្បិច “
សាច់កម្ម “ ដែល ហ៊ុន សែន សម្តែងដើម្បីបោកបញ្ឆោតពលរដ្ឋ ឲ្យពលរដ្ឋយល់ច្រឡំថា
ហ៊ុន សែន ចាត់ការមិនរើសមុខទោះអ្នកនោះជាសាច់ញាតិក៏ដោយ តែប៉ុណ្ណោះ
ហើយមិនយូរទេ កូនប្រសារ ហ៊ុន សាន និងត្រូវដោះលែងវិញមិនខាន ។
យើងត្រូវចាំថាមានរឿងច្រើនណាស់ដែល មុនចាប់ ហ៊ុន សែន តែងប្រកាសឲ្យពលរដ្ឋដឹង តែលាក់ស្ងាត់ឈឹងនៅពេល ហ៊ុន សែន ដោះលែង ៕
Pdach Mok
Tuesday, December 5, 2017