Views
ពត៌មានកក្រើកបណ្តាញសង្គមរឿងការបង្រ្កាបទីលានជល់មាន់នៅខេត្តតាកែវ និង ខេត្តកណ្តាល
ជាពិសេសនៅខេត្តតាកែវ បានបែកធ្លាយឯកសារស៊ីសំណូកសូកប៉ាន់តាំងពីថ្នាក់ចៅហ្វាយខេត្តដល់ចៅហ្វាយស្រុក អធិការ មេប៉េអឹម ជាដើម ប៉ុន្តែឥឡូវនេះ បែរជាកើតរឿងចំឡែកវិញ បង្ក្រាបទីលានជល់មាន់នៅអរីក្សត្រ គឺ មានអ្នកកាសែតរាប់រយនាក់មិនចុះផ្សាយរឿងទីលានជល់មាន់នោះទេ តែជួសនឹងការមិនចុះផ្សាយ ថៅកែទីលានជល់មាន់ត្រូវបង់ប្រាក់ឲ្យអ្នកកាសែតវិញ ដែលផ្ទុយពីរឿងនៅខេត្តតាកែវ ។
រឿងបង្រ្កាបជល់មាន់នៅខេត្តកណ្តាលនេះ បានទាក់ទាញលោក ហ៊ុន សែន ឲ្យដើរចូលមកស្រែកបញ្ជារហូតដល់លាន់មាត់ថា នឹងឲ្យបាញ់សម្លាប់ក្មួយប្រុសថែមទៀត ប៉ុន្តែរឿងអាជ្ញាធរ មន្រ្តីតូចធំ ស៊ីលុយកាក់ពីកន្លែងជល់មាន់នោះ មិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ ជឿថា ប្រាកដជាមានមន្រ្តីនានាស៊ីសំណូកសំណែនយ៉ាងប្រាកដ ។
រឿងនេះកំពុងតែច្របូកច្របល់ដល់អ្នកកាសែត ១៥៧ នាក់ថាតើពួកគេទាំងនោះពិតជាបានយកលុយពីទីលានជល់មាន់មែនឬទេ សូមទុករឿងនេះឲ្យប៉ូលិសចាត់ការនិងមហាជនពិចារណានិងតាមដាន ៕
នៅលើទំព័រហ្វេសប៊ុករបស់លោក ខ្មែរ សុវណ្ណភូមិសរសេរថា
ច្បាប់បានចែងច្បាស់ថា«អ្នកសូកប៉ាន់ និងអ្នកទទួលសំណូកត្រូវមានទោសដូចគ្នា»។
ចុះហេតុអ្វី ឡាយ វណ្ណៈ ជាចៅហ្វាយខេត្ត
និងក្រុមមនុស្សជាច្រើនទៀតដែលទទួលសំណូកពីល្បែងនេះមិនមាន
ជនណាម្នាក់ទទួលទោសទៅវិញ?
ក្នុងន័យនេះ បងប្អូនជនរួមឈាមខ្មែរអាចយល់បានពីសង្គមដ៏សែនអយុត្តិធម៌
និងព្រៃផ្សៃមួយនេះបានដោយពួកមានអំណាចយកច្បាប់ជាន់ឈ្លី មេដឹកនាំកាប់ចាក់គ្នា
មិនស្គាល់បងប្អូន
មេដឹកនាំឬពួកអ្នកមានអំណាចការពារគ្នាដើម្បីកាងអំណាចហើយយកច្បាប់មកជាន់ឈ្លីលេងតាមអំពើចិត្ត។
ជាពិសេសគឺពួកគេធ្វើអ្វីៗដើម្បីតែបោកប្រាស់ខ្មែរប៉ុណ្ណោះ៕
Pdach Mok
Thursday, December 7, 2017