ការបែកធ្លាយនេះ គឺបន្ទាប់ពីចៅហ្វាយខេត្តតាកែវ
ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបទីតាំងជល់មាន់នៅឃុំកណ្តឹង
ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
បណ្តាញព័ត៍មានក្នុងស្រុកបានផ្សព្វផ្សាយថា កូនស្រីលោក ហ៊ុន សាន
បានទម្លាយឯកសារមួយ សន្លឹក ដោយចោទថា
អាជ្ញាធរខេត្តតាកែវជាប់ពាក់ព័ន្ធនឹងការទទួលសំណូកលុយល្បែងជល់មាន់រាប់ពាន់ដុល្លារប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ
ហើយមិនតែប៉ុណ្ណោះថែមទាំងគំរាមប្តឹងទៀតផង។
លោក ថៃ ផានី ហៅ ម៉ាប់
ដែលគេស្គាល់ថា ជាកូនប្រសារបស់លោក ហ៊ុន សាន មានឋានន្តរស័ក្តិផ្កាយ ២
នៅក្រសួងការពារជាតិ បានប្រាប់ថា បើគ្មានការអនុញាតក៏គេ មិនហ៊ាន បើកដែរ។
លោកបន្តថា “សង្វៀនជល់មាន់នៅបាទី អាជា្ញធរស្ទើរតែគ្រប់ថ្នាក់
ពាក់ព័ន្ធទទួលលុយ ល្បែង ពិសេសគឺបងប្រុសអភិបាលខេត្តតាកែវ ឈ្មោះ ឡាយ
ធារិទ្ធ ជាស្នងការងខេត្ត ក្រៅពីនោះ មានមេប៉ូលិស មេប៉េអឹមទៀត”។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបដិសេធចំោះការចោទប្រកាន់នេះ។
ដោយលោកបញ្ជាក់ថា បងប្រុសរបស់លោក ឈ្មោះ ឡាយ ធារិទ្ធ
មិនបានពាក់ព័ន្ធរឿងនេះទេ ពីព្រោះគាត់ជាស្នងការរងទទួលបន្ទុកសេដ្ឋកិច្ច
មិនមែនព្រហ្មទណ្ឌនោះទេ។
លោក ឡាយ វណ្ណៈ
បានគំរាមប្តឹងអ្នកពាក់ព័ន្ធល្បែងជល់មាន់នៅស្រុកបាទី ទៅតុលាការទៀតផង។
លោកក៏បានព្រមានមន្រ្តីណាដែលពាក់ព័ន្ធល្បែងនឹងត្រូវចាត់ការតាមច្បាប់ ។
ចៅហ្វាយខេត្តតាកែវ ព្រមានដកតំណែងចៅហ្វាយស្រុក និងមេប៉ូលិសស្រុកអង្គរបុរី បើនៅតែមិនបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន
លោក ឌឹម គឹមស៊ាន ចៅហ្វាយស្រុកអង្គរបុរី និងលោក ធី ឆុន មេប៉ូលិសស្រុកអង្គរបុរី អាចនឹងត្រូវដកចេញពីតំណែងឲ្យមកប្រឈរជើងចោល បើសិនជានៅតែមិនមានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបាននោះទេ។
នេះជាការព្រមានរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានលើកឡើងនៅក្នុងពេលដែលលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះបង្ក្រាប និងរុះរើបិទទីតាំងជល់មាន់នៅស្រុកបាទី កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧នេះ ។
ជាមួយគ្នានេះ ក៏មានសេចក្ដីរាយការណ៍មកថា ខេត្តកណ្ដាល ក៏សម្បូរវង់ល្បែងផងដែរ ប៉ុន្តែសមត្ថកិច្ចជំនាញហាក់មិនអើពើទាល់តែសោះ ពោល គឺ បណ្ដែតបណ្ដោយឲ្យកើតមានទុក្ខសោកដល់ពលរដ្ឋស្ទើររាល់ថ្ងៃ ។
ជំុរុំល្បែងច្រើនប្រភេទនៅស្រុកបាទី ខេត្តតាកែវ
ត្រូវបានចៅហ្វាយខេត្តបញ្ជាឲ្យឈូសកំទេចចោលហើយ នៅឡើយតែបញ្ហារសេមរសាម
រឿងកូនបងសាន កើតទុកមិនសុខចិត្ត ថាអ្នកអន្ទ្រើសៗនៅខេត្តតាកែវយកលុយគាត់ហើយ
កម្ទេចគាត់ចោលទៀត រឿងក្នុងរឿង
មានតែព្រះឥន្ទ្រទេដែលអាចដឹងបាន....។ល។ តែក្នុងនាមប្រជាពលរដ្ឋខ្មែរ
ក៏សុំសម្តែងក្តីអំណរសាទរជំនួសបងប្អូនអ្នកស្រុកនៅក្បែរៗនោះ
ដែលមានកូនឬប្តីវក់ល្បែង លក់គោក្របី និងភ្លេចការងារស្រែចំការ ៕
ប្រភព ៖ រស្មីកម្ពុជាដេលី សាន ព្រំ