Views
ទណ្ឌកម្មសេដ្ឋកិច្ច ការបិទខ្ទប់ទិដ្ឋាការ និង ការបង្កកទ្រព្យសម្បត្តិពីសម្នាក់ប្រទេសលោកសេរីចាប់ផ្តើមចេញជាផ្លែផ្កាហើយ ឥទ្ធិពលនោះបានជះទៅលើមន្រ្តីគ្រាក់ ៗ និង ឧកញ៉ាទាំងឡាយដែលមិនដឹងងោះអ្វី ប៉ុន្តែបានទទួលផលប៉ះពាល់ដែរ ពួកគេកើតមានសេចក្តីមិនពេញចិត្តយ៉ាងខ្លាំង មន្រ្តីម្នាក់បានបញ្ចេញសារបែកធ្លាយនេះដល់លោក ឆាំ ឆានី ឲ្យជួយផ្សាយដល់មហាជនឲ្យបានដឹងពីរឿងរកាំរកូសផ្ទៃក្នុងនោះ ដែលមានសេចក្តីដូចខាងក្រោម ៖
ក្តៅៗ៖ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលម្នាក់បង្ហើបពីរឿង ហ៊ុន សែន ខឹងនឹងដៀល ស៊ឹក ប៊ុនហុក និង ប្រាក់ សុខុន
រដ្ឋមន្ត្រីប្រតិភូអមរដ្ឋាភិបាលម្នាក់បានឲ្យដឹងថា នៅពេលនេះ ហ៊ុន សែន កំពុងទាល់ច្រក ព្រោះតែរងនូវសម្ពាធដ៏ធ្ងន់ធ្ងរពីសហគមន៏អន្តរជាតិ និងពួកឧកញ៉ា ព្រមទាំងមន្ត្រីអ្នកមានលុយក្នុងបក្សប្រជាជន រួមទាំងកូនប្រពន្ធផងដែរ ដែលកំពុងប្រឈមខាតបង់លុយកាក់រាប់រយលានដុល្លារពីការនាំចេញទំនិញពីកម្ពុជា និងលុយដែលលាក់ទុកនៅបរទេស ។
ដោយរងសម្ពាធពីគ្រប់ទិសទី បានធ្វើឲ្យ ហ៊ុន សែន ឡើសម្ពាធន៍ឈាម ហើយខឹង ស៊ឹក ប៊ុនហុក ដែលជាមេនាំភ្លើងក្នុងការកំទេច CNRP និង ប្រាក់ សុខុន យ៉ាងខ្លាំង ដោយនិយាយទាំងកំហឹងថា អញខំតែងតាំងអាហុក អោយវាជួយសារេសន្លឹកឆ្នោតអោយអញ តែវាបែរជាបោះដុំភ្លើងអោយអញវិញ ធ្វើអោយពិភពលោក និង រាស្ត្រមួយចំហៀងនគរស្អប់អញ ដោយសាររឿងរំលាយបក្សគេ ហើយក្រុមវាអង្គុយចាំស៊ីឡាក ។ អញខំទុកចិត្តអាខុន អោយវាជួយឡង់សេ ម៉ាណែត រឿងជួយខ្មែរនៅអាមេរិក តែវាបែរជារុញស៊ីក្លូចូលឡាន អោយអាមេរិកបិទវិហ្សា មន្ត្រីការទូតជាន់ខ្ពស់អស់ ។
ប្រភពពីមន្ត្រីដដែលបានបន្តថា ពេលនេះមន្ត្រីជើងក្រោមនៅក្រសួងការបរទេស បានត្រូវមន្ត្រីថ្នាក់លើចលនាអោយធ្វើបាតុកម្មទម្លាក់រដ្ឋមន្ត្រី
ព្រោះបាត់បង់សិទ្ធិទៅមើលកូនចៅ ដែលកំពុងរៀននៅអាមេរិក ៕
ប្រភព ៖ Chham Chhany
Pdach Mok
Tuesday, December 5, 2017