Views
នៅលើទំព័រហ្វេសប៊ុករបស់ លោក
ម៉ែន ណាត បានក្រើនរំលឹករឿងចោរហែកគណនីហ្វេសប៊ុក ដែលមានសេចក្តីដូចខាងក្រោម ៖ ក្រុមចោរ Hackers របស់ឪអាសីហា ដឹកនាំឈ្មោះ ដូង តារា បានទទួលបញ្ជាពី ហ៊ុន សែន នឹងធ្វើការអុកឡុកហ្វេសប៊ុក នៅក្រោយពិធីបុណ្យអុំទូកចប់ ។
តាមដំណឹងពីភ្នំពេញមកថា ក្នុងចំណោមក្រុមចោរ Hackers ទាំងនេះ មានឈ្មោះ ដួង
តារា អ្នកកាន់កាប់ Admin ទំពរហ្វេសប៊ុក ហ៊ុន សែន ក្នុងចំណោម ៦ នាក់ទៀត
ហើយមានម្នាក់ទៀត ឈ្មោះ ពិសិដ្ឋ នៅស្រុកបារាំង ជាប៉ូលីសអាំងទែប៉ូល
របស់បារាំង ត្រូវជាក្មួយប្រសារ ស ខេង។
គួររំលឹកថា ក្រុមចោរ Hackers របស់ ហ៊ុន សែន ធ្លាប់បានអុកឡុកហ្វេសប៊ុកអ្នកប្រឆាំង និងថ្នាក់ដឹកនាំបក្សប្រឆាំង
កន្លងមក ក្នុងអំឡុងពេល បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ២០១៧។
ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រុងប្រយ័ត្ន និង
សូមបងប្អូនក្នុងបណ្តាញសង្គមជ្រាបថា ហ៊ុន សែន
ប្រើមធ្យោបាយទុច្ចរឹតគ្រប់បែបយ៉ាង វាយប្រហារទៅលើអ្នកប្រឆាំង។ នេះ
មិនរាប់បញ្ចូលការបង្កើតច្បាប់តាមតែអំពើចិត្ត កំចាត់អ្នកប្រឆាំងដូចយើងទិដ្ឋភាពអាប់អួរសង្គមសព្វថ្ងៃនេះស្រាប់ផង ។