ប្រភពវ៉េត រដ្ឋា ៖ អាស៊ីគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក
ហេតុដូច្នេះហើយបានជារដ្ឋបាលប៉ារ៉ាក់ អូប៉ាម៉ា
បានខិតខំងាកមករកអាស៊ីក្រោកពីមហាយក្សអាស៊ីមួយបានរីកសន្ទុះយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច
រហូតប្រែក្លាយប្រជាជនអាស៊ីផុតពីភាពក្រីក្រក្នុងរយៈពេលត្រឹម ២០ ឆ្នាំ ។
រហូតមកដល់រដ្ឋបាល ដូណាល់ ត្រាំ
បាននឹងកំពុងបន្តសកម្មភាពទំនាក់ទំនងក្នុងគោលដៅបណ្ដាក់ទុនក្នុងទ្វីបអាស៊ីមួយ នេះជាជាងទៅរកទ្វីបអាហ្វ្រិក
និងបច្ចឹមបូព៌ា។ ឥលូវនេះលោក ដូណាល់ ត្រាំ
មកធ្វើទស្សនកិច្ច ជុំវិញទ្វីបអាស៊ីទៀតដែលចង់បង្ហាញប្រាប់ពិភពផងថាក្បាលម៉ាស៊ីនសេដ្ឋកិច្ចគឺចិន(ទីក្រុងប៉េកាំង)
និងអាស៊ានដែលសន្ទុះសេដ្ឋកិច្ចបានរីករាលដាលខ្លាំងនិងជាមួយនឹងកំណើនប្រជាជន អាស៊ីមួយ នេះ។
អាស៊ីមានប្រជាជនប្រមាណ
៤ពាន់លាននាក់ដែលជាជញ្ជីងសេដ្ឋកិច្ចមិនអាចប្រកែកបានមួយ។
កត្តាមួយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ
ព្យាយាមបង្កើតឲ្យមានវិបត្តិនុយក្លេអ៊ែកូរេខាងជើង ទំនងមកពីអាមេរិកចង់ឲ្យជប៉ុនមានឥទ្ធិពលឡើងវិញដើម្បីទប់ឥទ្ធិពលមហាយក្សចិន
ហើយប្រែ ក្លាយជប៉ុនជាដៃគូយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីឡើងវិញ។
គេមិនអាចប្រកែកបានឡើងពីមហាយក្សសេដ្ឋកិច្ចទាំងពីរតែងធ្វើសង្គ្រាមចិនសាស្ត្រដាក់គ្នា ក្នុងគោលដៅបង្អាក់កម្លាំងគ្នាទៅវិញទៅមកដោយយកប្រទេសមានទំនោរទៅរកមហាយក្សទាំង ពីរនេះជាអាទិ៍។
មហាយក្សចិនក្នុងអតីតកាលដែលពួករុស្ស៊ី
និងអាមេរិកកំពុងតែជាប់ដៃក្នុងសង្គ្រាម ពួកបច្ចឹមបូព៌ា
បានប្រែក្លាយខ្លួនទៅជាមហាយក្សសេដ្ឋកិច្ចនេះក៏ដោយសារកត្តាធនធានធម្មជាតិ ពីអាស៊ីមក បំប៉នក្បាលម៉ាស៊ីនរបស់ខ្លួនឲ្យរីកធំធាត់បានយ៉ាងឆាប់រហ័ស
ដូច្នេះហើយទើបអាមេរិក ងាក មករកតំបន់អាស៊ី ១៨០ដឺក្រេ
ហើយបានចាប់ដៃជាមួយប្រទេសដែលជាគូសត្រូវកន្លងមក ក្នុងអតីតកាលប្រែក្លាយជាមិត្ត
និងជាដៃគូយុទ្ធសាស្ត្រក្នុងគោលដៅប្រយោជន៍រៀងៗខ្លួន។
អំឡុងពេលនេះ
តើចិននឹងធ្វើយ៉ាងណាទៅថ្ងៃអនាគតជាមួយនឹងសហរដ្ឋអាមេរិកដែល ជាប្រទេស មហាអំណាចសេដ្ឋកិច្ច
និងយោធានេះ ងាកមករកអាស៊ី
ហើយបានបង្កើន កិច្ចសហប្រតិបត្តិការណ៍ ប្រទេសមួយចំនួននៅអាស៊ី និងអាស៊ាន?
ហើយនេះក៏ជាសញ្ញាមួយដែលបានបញ្ជាក់ថាអសន្តិសុខជាតិរបស់មហាយក្សចិនកំពុងបានមក ដល់ហើយ?
ព្រោះមហាយក្សចិនបានចេញគោលការណ៍រក្សាសន្តិសុខជាតិមានបីដំណាក់កាល៖
១.
ប្រទេសចិនទាំងមូលដោយយកទីក្រុងប៉េកាំងជាមួយ ទីក្រុងដែលរក្សាសន្តិសុខជាតិខ្ពស់ ព្រោះបើអសន្តិសុខ ជាតិកើតឡើងក្នុងប្រទេសក្បាលម៉ាស៊ីនចិនមិនអាចដំណើរការណ៍ បាននោះទេ។
២. ប្រទេសដែលជាប់ជាមួយនឹងចិនមានជាអាទិ៍ ជប៉ុន កូរេ រុស្សី កាសាស្ថាន
ហ្គីជីស្ថាន តាជីគីស្ថាន ឥណ្ឌា នេប៉ាល់ ភូមា ឡាវ វៀតណាម តៃវ៉ាន់ជាដើម
ជាទិសដៅរក្សាសន្តិសុខឲ្យបានខ្ពស់ជានិច្ច
ព្រោះប្រទេសនោះហើយជាប្រទេសដែលសុទ្ធតែចិនទាញយកប្រយោជន៍មកប៉ប៉នក្បាល ម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ក្នុងចំណោមតំបន់ប្រទេសជាប់ចិន មានបីប្រទេសដែលចិិនខ្លាចរអាខ្ពស់បំផុតទី១
ឥណ្ឌា ព្រោះក្នុងអតីតកាលចិន និងឥណ្ឌា ឆ្នាំ១៩៦៤
បានប្រយុទ្ធគ្នាដោយយោធាពីរឿងព្រំដែនម្តងហើយ ទើបរដ្ឋបាលលោក វិន ជិនប៉ាវ
បានចរចាជាមួយនឹងឥណ្ឌាពីបញ្ហានេះ រហូតឥណ្ឌាសន្យាទទួល ស្គាល់ដែនអធិបតេយ្យភាពរបស់ចិន
និងមិនឲ្យរដ្ឋទីបេដែលចង់ទាមទារ ផ្តាច់ខ្លួនពីចិនមកឈរ ជើងក្នុងទឹកដីឥណ្ឌាទៀតឡើយ
ហើយចិនក៏សន្យាឈប់លក់អាវុធទៅឲ្យប៉ាហ្គីស្ថានបន្តទៀត
ពេលនោះហើយប្រទេសទាំងពីរបញ្ឈប់ជម្លោះនឹងគ្នា ។
វៀតណាមជាប្រទេសដែលឆ្អឹងទទឹង នឹងចិនមួយដែរ
ដែលតែងមកទាមទារពីរឿងកោះប៉ារ៉ាស្យែល ថាជាដែនអំណាចរបស់ខ្លួនជានិច្ច។ តៃវ៉ាន់
ក៏ចិនចាត់ទុកថាជាកោះមួយរបស់ខ្លួន ហើយចិនខ្លួន ឯងតែងប្រមានដល់តៃវ៉ាន់ថា
ឲ្យតែហ៊ានប្រកាសខ្លួនជាប្រទេសឯករាជ្យ
ចិននឹងធ្វើសង្គ្រាមភ្លាម ដោយមិនបង្អង់ឡើយ ទៅលើកោះតៃវ៉ាន់។
៣.
ប្រទេសដែលនៅខាងឆ្ងាយពីតំបន់ទី២ នោះគឺ អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងត្បូង
សុទ្ធតែជាដែនមួយសម្រាប់ស្រូបយកកម្លាំងមកបំប៉នក្បាលម៉ាស៊ីនចិន។
ដូច្នេះយុទ្ធសាស្ត្រចិននឹងនៅបន្តឲ្យអាមេរិកចូលមកលូកដៃប៉ុន្មានភាគរយក្នុងតំបន់អំណាចរបស់ខ្លួន?
គ្រាន់តែគិតថានៅលើពិភពលោកនេះប្រទេសដែលតាំងខ្លួនជាមហាអំណាចពិភពលោកមិនអាច ដឹកនាំពិភពដោយឯកឯងបានទេ៕