៖ នរណាក៏ដឹងដែរថាប្រទេសចិនក្នុងអាស៊ីមានចំនួនប្រជាជនច្រើនជាងគេលើលោក។
ថ្មីៗនេះក្នុងកិច្ចប្រជុំ APEC នៅដាណាំងប្រទេសវៀតណាមលោកប្រធាន ស៊ី ជីនភីង
បានមានប្រសាសន៍ថា "សន្តិភាព ស្ថិរភាព
និងភាពរុងរឿងនៃអាស៊ីប៉ាស៊ីហ្វិកគឺរបស់ប្រជាជនអាស៊ីប៉ាស៊ីហ្វិកទាំងមូល
ព្រមទាំងអនាគតរបស់អាស៊ីប៉ាស៊ីហ្វិកត្រូវតែពឹងផ្អែកលើប្រជាជនអាស៊ីប៉ាស៊ីហ្វិកជាអ្នកបង្កបង្កើត"
។
ពោលន័យនេះហើយដែលពិភពលោកមិនអាចមើលរំលងដាច់ខាតចំពោះខ្សែភ្នែកចិនក្នុងតំបន់អាស៊ី ។
វប្បធម៌ សេដ្ឋកិច្ច នយោបាយ
ដែនអំណាចក្នុងតំបន់អាស៊ីនេះអាមេរិកមិនអាចធ្វើឲ្យ
ទម្ងន់ចិនសព្វថ្ងៃមិនអាចធ្វើឲ្យអាមេរិកភ័យខ្លាច ញ័រញាក់ បានឡើយ
តែប្រទេសក្នុងតំបន់អាស៊ីដែលរស់នៅក្នុងនោះសុទ្ធតែមិនអាចមើលស្រាលមហាយក្សមួយនេះទេ
ព្រោះថាត្រឹមតែរយៈពេល
៣០ ឆ្នាំតែប៉ុណ្ណោះ មហាយក្សមួយនេះស្ទើរតែវ៉ាដាច់សេដ្ឋកិច្ចពិភពលោកហើយ ។
កត្តាប្រជាជនដ៏ច្រើននេះហើយទើបធ្វើឲ្យចិនប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សរយៈពេលខ្លី
តែគេមិនអាចមើលរំលងពីគម្លាតគ្នារវាងអ្នកក្រ និងអ្នកមាន អ្នកទីក្រុង
និងអ្នកជនបទរបស់មហាយក្សនេះដែរ។
កាលឡើងកាន់តំណែងរបស់លោក ស៊ី ជីនភីង
ឆ្នាំ ២០១២ មក លោកបាននិយាយចេញដោយផ្ទាល់មាត់ពីការកសាងផ្លូវទៅកាន់ពិភពលោកតាមរយៈ
"One Build One Road" ហើយបានចំណាយលុយកសាង ជួសជុលផ្លូវចាស់ៗ រថភ្លើងនានាក្នុងតំបន់ទៅកាន់ពិភពសេដ្ឋកិច្ចដូចជា អឺរ៉ុប បូព៌ា អាស៊ាន ។
ព្រោះចិនយល់ថាមហាអំណាចអាណានិគមន៍ដែលមកដាក់អាណាគមន៍កន្លងមកនោះក៏បានកសាងផ្លូវថ្នល់ជាច្រើនដែលបញ្ជាក់ពីអំណាច ។
ហើយចិនក៏អាចស្វែងរកលុយតាមរយៈជំនួយកសាងផ្លូវថ្នល់
រថភ្លើងក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍដែរ ។
អាមេរិករឹតតែមិនអាចបោះបង់ចោលចិនបានជាដាច់ខាតពីឥទ្ធិពលលើសលុបលើតំបន់អាស៊ីដែលចង់យកផ្ដាច់មុខតែឯកឯង។
ចិនងើបពីដេកហើយ
នរណាៗក៏និយាយពីមហាយក្សអាស៊ីមួយនេះដែរពីការកែទម្រង់នានាក្នុងប្រទេស
ការរីកចម្រើនយ៉ាងលឿនលើប្រាក់ចំណូលប្រជាជនចិន
និងការដើរទេសចរណ៍របស់ប្រជាជនចិននៅលើពិភពលោក។
បកមកវិញ
ការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីចិននេះ
ចង់បញ្ជាក់ដល់សហរដ្ឋអាមេរិកកុំសូវលូកដៃចូលជ្រៅពេកនៅក្នុងដែនអំណាចរបស់ខ្លួន។
ព្រោះថ្ងៃអនាគតចិននឹងបញ្ជាការទិញអីវ៉ាន់ពិភពលោកដោយប្រជាជនចិនមានចំនួនច្រើនជាងសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកមានត្រឹមតែ ៣ រយលាននាក់តែប៉ុណ្ណោះ។
និយាយជារួម អ្នកមាននៅទីក្រុង Beijing មានចំនួនច្រើនជាងអ្នកមាននៅទីក្រុង
New York នាពេលបច្ចុប្បន្ន ។
ក៏ប៉ុន្តែចិនមិនអាចមើលរំលងអាមេរិកត្រង់ថា ទីផ្សារអាមេរិកមានចំនួនច្រើន
មានការរាប់អានប្រទេសអ្នកមានច្រើនជាងចិន ដោយចិនទើបតែងើប ។ អាមេរិកមានដៃគូទីផ្សារសុទ្ធតែអ្នកមាននៅអឺរ៉ុបច្រើនជាងចិនដែលមិនសូវមានប្រទេសអ្នកមានជាដៃគូ ។
ចិនប្រយ័ត្នសម្ដីណាស់ទៅលើថ្នាក់ដឹកនាំអាមេរិក
តែក៏មិនអាចឲ្យអាមេរិកមកធ្វើឲ្យខូចប្រយោជន៍ចិនដែរ។
យុទ្ធសាស្ត្រចិនពេលនេះធ្វើយ៉ាងណាឲ្យប្រទេសក្នុងតំបន់អាស៊ីដែលមានជំនោរទៅរកខ្លួនក្លាយជាអ្នកមានដូចបណ្តាប្រទេសដែលមានអាមេរិកនៅពីក្រោយដែរ ។
ក៏ប៉ុន្តែគេត្រូវចោទសួរថាចិនមិនទាន់មានសម្ភារៈផលិតដែលមានគុណភាពសម្រាប់ពិភពលោកនៅឡើយទេ?
សំណួរនេះទុកឲ្យបងប្អូនខ្មែរធ្វើការត្រិះរិះពិចារណាចុះ៕