Views
កាលពីម្សិលមិញ មានមន្រ្តីចុះឈ្មោះបោះឆ្នោតនៅមណ្ឌលមួយក្នុងស្រុកអន្លង់វែងបានឈ្លោះប្រកែកគ្នារឿងការចុះឈ្មោះបោះឆ្នោតឲ្យជនជាតិវៀតណាម ដែលមានសៀវភៅគ្រួសារ និង សំបុត្របញ្ជាក់កំណើតយ៉ាងច្បាស់លាស់ចេញដោយមន្ត្រីថ្នាក់ក្រោម
ប៉ុន្តែមន្រ្តីគជបម្នាក់សូមមិនបញ្ចេញឈ្មោះឲ្យហេតុផលថា សៀវភៅគ្រួសារ និង សំបុត្របញ្ជាក់កំណើតទាំងនោះជាគោលដៅដែលក្រសួងមហាផ្ទៃត្រូវការរឹបអូសយកមកវិញព្រោះធ្វើឡើងដោយខុសច្បាប់គ្មានព្រះរាជក្រឹតត្រឹមត្រូវ ឯមន្រ្តីម្នាក់ទៀតក៏ប្រកែកថា ដរាបណាក្រសួងមិនទាន់រឹបអូសយក គាត់នៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន ទាំងមេភូមិក៏ថា គួរតែចុះឈ្មោះឲ្យ ប៉ុន្តែយ៉ាងណាក៏ដោយ ជនជាតិវៀតណាមនោះមិនអាចចុះឈ្មោះបានទេ ព្រោះត្រូវបានពលរដ្ឋជួយអន្តរាគមន៍ប្រកែកដាច់ខាត និង បណ្តេញជនជាតិវៀតណាមនោះត្រឡប់ទៅផ្ទះវិញ ។
សូមជម្រាបថា ថ្ងៃនេះជាថ្ងៃទី ៨ វិច្ឆិកា ២០១៧ ហើយ ដែលពលរដ្ឋខ្មែរមានអាយុ ១៨ ឆ្នាំឡើងទៅ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបាន មិនត្រូវអាក់ខានចុះបោះឡើយ ព្រោះយើងជាខ្មែរត្រូវតែសម្រេចជោគវាសនារបស់ប្រទេសជាតិខ្លួនឯង មិនត្រូវឲ្យជនបរទេសមកសម្រេចជោគវាសនាជំនួសយើងឡើយ ៕
Pdach Mok
Tuesday, November 7, 2017