Views
នៅលើទំព័រហ្វេសប៊ុករបស់លោក
វ៉េត រដ្ឋា បានរៀបរាប់ពីក្បួនអំពាវនាវរបស់លោក ហ៊ុន សែន ដែលចង់បានសមាជិកបន្ថែមមកពីបក្សផ្សេង ប៉ុន្តែមិនមានប្រសិទ្ធិភាព ព្រោះក្មេង ៗ សម័យបច្ចុប្បន្នស្តាប់នយោបាយរបស់លោក ហ៊ុន សែនមិនចូលត្រចៀក ពួកគេចូលចិត្តស្តាប់ចម្រៀងផ្លាស់ប្តូរដែលទាន់សម័យច្រើន ចម្រៀងសម័យខ្មែរក្រហម ក្មេង ៗ ឥឡូវមិនចេះស្តាប់ទេ ៖
ការពិតទៅការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
លែងមានប្រសិទ្ធភាពទៀតហើយ ពោលគឺពលរដ្ឋ ២/៣
នៃប្រជាជនសុទ្ធសឹងតែជាយុវជនជាស្នូល។
ចំណេះដឹងរបស់យុវជននេះហើយបានពាំនាំយកទៅចែករំលែកដល់ភូមិដ្ឋាននៃអ្នកស្រុក។
ក្មេងក្រោយឆ្នាំ ១៩៧៩ មិនស្គាល់ទេការគម្រាម មិនស្គាល់ទេការធ្វើសង្គ្រាមនោះ
ពួកគេស្គាល់តែសន្តិភាព និងការអភិវឌ្ឍន៍តែប៉ុណ្ណោះ។
ពិតមែនហើយសន្តិភាពនេះបានកើតឡើងដោយគណបក្សប្រជាជនកម្ពុជាដែលបានត្រួសត្រាយ ផ្លូវដល់យុវជនជំនាន់នេះ
និងត្រូវបានបិទបញ្ចប់សករាជជម្លោះផ្ទៃក្នុងជាស្ថាពរក្នងឆ្នាំ១៩៩៨។
ហេតុដូច្នេះហ
ើយគោលនយោបាយរបស់គណបក្សកាន់អំណាចលែងមានប្រសិទ្ធភាពទៅលើយុវជនដែលជាគោលនយោបាយបែបចាស់កំរិល
គ្មានទេយុវជនក្នុងសម័យនេះដែលថាមិនបានទទួលបានការអប់រំនោះ ពួកគេចង់បានសន្តិភាព និងសេរីភាពពេញលេញ និងការសន្យាដល់ពួកគេយ៉ាងពិតប្រាកដមួយ។
ការអំពាវនាវនេះជាសារដែលបានបញ្ជក់រួចហើយថាគណបក្សសង្គ្រោះជាតិជាគណបក្សដែលរឹង មាំជានិច្ច។
ភាពចាស់ទុំនយោបាយនេះហើយទើបកម្លាំងសន្ទុះរបស់គណបក្សប្រឆាំងនៅតែឈរ រឹងមាំជានិច្ចទោះបីជាមានការគម្រាមកំហែង
ចាប់ដាក់គុក បទចោទប្រកាន់នានាក៏ដោយ។
ការឈររឹងមាំក៏ដោយសារកត្តាធំចំនួនពីររបស់បក្សប្រឆាំង។ ១.
ការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ពលរដ្ឋ និងយុវជន ព្រោះសម័យនេះ
អ្នកណាក្តោបយុវជនបានអ្នកនោះប្រៀបបានកាន់អំណាចដឹកនាំប្រទេសដូច្នេះ
ន័យនេះដែលគណបក្សកាន់អំណាចមិនលែងឡើង
តែងរកវិធីសាស្ត្រទាក់ទាញកម្លាំងយុវជនឡើងវិញ។
ការចេញដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីការសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការីនីយកចិត្តទុកដាក់
ជាច្រើនកន្លែងកន្លងមកនេះ។
២. ការគាំទ្រដោយអន្តរជាតិ
ការជួយជ្រុំជ្រែងពីអន្តរជាតិនេះហើយទើបការឈររបស់ គណបក្សប្រឆាំងនៅតែបន្តរហូតមកដល់ សព្វថ្ងៃនេះ
វាជាថ្នាំខ្លាំងមួយដែរ សម្ពាធនានាបានដាក់ មកលើគណបក្សកាន់អំណាច
អន្តរជាតិតែងស្រែកឲ្យដោះលែងលោក កឹម សុខា ប្រធាន បក្សសង្គ្រោះជាតិ ។
យុទ្ធសាស្ត្រវៃមិនបានហៅមករួមរស់ជាមួយម្តង
ក៏ប៉ុន្តែការអំពាវនាវហាក់បីដូចជាមិនមានប្រសិទ្ធភាពសោះដល់គណបក្សកាន់អំណាច ។
គ្មានថ្នាក់ដឹកនាំណាមួយរបស់គណបក្សប្រឆាំងបានទៅរួមរស់ជីវភាពនយោបាយជាមួយ
គណបក្សប្រជាជនកម្ពុជាទេគិតត្រឹមថ្ងៃអំពាវនាវនេះ។
ក្រៅពីការបំបែកបំបាក់មិនបានអូសទាញ មិនបាន ទិញមិនបាន សម្លុតមិនខ្លាច
គម្រាមមិនខ្លាច
នេះហើយគណបក្សប្រជាជនកម្ពុជាត្រូវតែ ប្តូរយុទ្ធសាស្ត្រមកចរចាក្រែងមានផ្លូវសម្រាប់ខ្លួនឯង។
ភាសាចរចានេះត្រូវតែឲ្យគណបក្សប្រឆាំងសុំចរចាទើបជាការល្អដល់បក្សខ្លួន។
ក្រៅពីចរចានេះបក្សកាន់អំណាចត្រូវតែទទួលយកអ្វីៗដែលបក្សប្រឆាំងស្នើសុំ
មានតែយុទ្ធសាស្ត្រខាំមាត់សង្កត់ចិត្តទេទើបល្អប្រសើរដល់បក្សខ្លួន៕