Views
លោក ប្រធានាធិបតី ស.រ.អា. Donald Trump កាលពីថ្ងៃសុក្រ បានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា ច្បាប់ និង យុត្តិធម៌។
បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬ ជាប់ទាក់ទងនឹងអំពើពុករលួយ។ លោក ប្រធានាធិបតីសរសេរ ថា ការសម្រេចរបស់លោក គឺ តាម អំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស.រ.អា.។
លោក ប្រធានាធិបតី សរសេរ ថា ខ្ញុំ Donald Trump ប្រធានាធិបតីស.រ.អា. បានកត់សម្គាល់ឃើញ ថា មានការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមានអំពើពុ រលួយ ដែលមានប្រភពទាំងស្រុង ឬ មួយផ្នែកនៅក្រៅ ស.រ.អា. ដូចជា បុគ្គល ដែលប្រព្រឹត្តអំពើនេះដោយខ្លួនឯង ឬ ដែលធ្វើតាមការបញ្ជារបស់គេ ដូចមានចែងក្នុងលក្ខខណ្ឌភ្ជាប់ក្នុងបទបញ្ជានេះ។
លោកបន្តថា អំពើទាំងនេះ បានកើនឡើងដល់កម្រិតធ្ងន់ធ្ងរដែលជាការគំរាមកំហែងស្ថិរភាពប្រព័ន្ធនយោបាយ និង សេដ្ឋកិច្ច អន្តរជាតិ៕
Pdach Kar
Monday, December 25, 2017