Views
យោងទៅតាមតារាងស្ថិតិនៃបញ្ជីរពិភពលោកស្តីពីអំពើពុករលួយ ភាពក្រីក្រ និងការរំលោភសិទ្ធិមនុស្សសម្រាប់ឆ្នាំ ២០១៦ សហរដ្ឋអាមេរិកជាប់លេខ ១៨ ជាប្រទេសល្អបំផុតក្នុងចំណោម ២០ ប្រទេស ដែលមានអំពើពុករលួយតិចតួច ចំណែកប្រទេសកម្ពុជាស្ថិតនៅលេខរៀងទី ១៥៦ អាក្រក់បំផុតក្នុងចំណោម ២០ ប្រទេស ដែលមានអំពើពុករលួយច្រើនបំផុត ។
លោក ឱម យិនទៀង គិតគន់តាមតួលេខណា យកពីត្រង់ណា ទៅបូកត្រង់ណាឱ្យឃើញថាអាមេរិកអាក្រក់ជាងកម្ពុជារឿងអំពើពុករលួយនោះ? នេះមិនគិតពីអំពើពុករលួយ និង ការរំលោភសិទ្ធិមនុស្សរំលាយលទ្ធិប្រជាធិបតេយ្យទាំងស្រុង ឆ្នាំ ២០១៧ នៅកម្ពុជានេះផង ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា អំពើពុករលួយនៅប្រទេសណាក៍មានដែរ ហើយសហរដ្ឋអាមេរិកមានអំពើពុករលួយច្រើននិងធ្ងន់ធ្ងរជាងកម្ពុជានោះថែមទៀត ។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយលើកឡើងខាងលើបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលានៅថ្ងៃចន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៧ ។
លោក ឱម យ៉ិនទៀតបន្តថា ក្រុមការងារមួយ ដែលស្ថិតនៅក្រោមអនុសញ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ (UNCAC) បានវាយតម្លៃខ្ពស់មកលើប្រទេសកម្ពុជា ថាមានចណុចល្អជាង ៩0ភាគរយឯណោះ ទាក់ទងការប្រឆាំងនឹងអំពើពុករលួយ។
លោកបញ្ជាក់ថា មានតែ UNCAC ប៉ុណ្ណោះ ដែលមានលក្ខណជាអន្តរជាតិ និងមានយន្តការច្បាស់លាស់ ក្នុងការពិនិត្យ និងវាយតម្លៃលើប្រទេសជាសមាជិកនីមួយៗ ថាមានអំពើពុករលួយកម្រិតណា ៕
Pdach Mok
Tuesday, December 26, 2017