Views
ថ្ងៃនេះជាខួបគម្រប់៣៧ឆ្នាំនៃអាពាហ៍ពិពាហ៍របស់លោកកឹម សុខា និងភរិយា។
រយៈពេល ៣៧ ឆ្នាំកន្លងមកនេះ ស្វាមីភរិយាមួយគូនេះបានឆ្លងកាត់ទុក្ខលំបាកជាច្រើន។
ពេលដែលលោកកឹម សុខា ទៅសិក្សានៅបរទេសរយៈពេល ៥ ឆ្នាំ លោកស្រីតែ ចន័្ទមនោទទួល បន្ទុកចិញ្ចឹមកូនតែម្នាក់ឯង។ លុះលោកត្រឡប់មកវិញ មិនយូរប៉ុន្មានក៏ចូលប្រឡូកក្នុងឆាក នយោបាយ។
២៥ ឆ្នាំហើយដែលលោកកឹម សុខា បានធ្វើកិច្ចការបម្រើប្រជាពលរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។ នៅពីក្រោយវីរភាពរបស់លោកគឺ ស្ត្រីដ៏អង់អាចម្នាក់ដែលតែងជម្រុញ ឲ្យលោកធ្វើគ្រប់យ៉ាងតាមឧត្តមគិតិរបស់លោក ។ គាត់គឺស្ត្រីម្នាក់ដែល មើលឃើញគេចាប់ ស្វាមីខ្លួនទៅទាំងកណ្តាលអាធ្រាត ខណៈដែលលោកស្រីស្រែកទ្រហោយំ ។
នៅវេលានេះដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ស្វាមីភរិយាទាំងពីរ រូបលោកកឹម សុខាកំពុងជាប់ឃុំនៅជិតទល់ដែន រីឯលោកស្រីកំពុងរស់នៅចាប់ផ្ទះមួយដែលព្រាត់ប្រាស់គ្រួសារ និងទន្ទឹងរង់ចាំថ្ងៃដែលស្វាមីត្រូវមានសេរីភាពត្រឡប់មកផ្ទះវិញ៕
ប្រភព ៖ Kem Sokha
Pdach Mok
Thursday, December 28, 2017