Views
តុលាការកំពូល កំពុងពិនិត្យពាក្យបណ្តឹងថ្មីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន
ដែលប្រឆាំងការសម្រេច មិនយកសំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ» មកជម្រះជាថ្មី ។
មន្រ្តីតុលាការកំពូល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News
នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា តុលាការ
ពេលនេះកំពុងពិនិត្យមើលពាក្យបណ្តឹងសើរើថ្មីមួយទៀតរបស់ លោក អ៊ូ ច័ន្ទរ័ត្ន
អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់
តុលាការកំពូល ដែលមិនលើកយក សំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ»
មកជម្រះជាថ្មី។
បណ្តឹងសើរើថ្មីន
េះ
ត្រូវមេធាវីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន គឺលោក ផែង ហេង
បានយកទៅដាក់នៅតុលាការកំពូល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណង
ប្តឹងតវ៉ាលើដីកាសម្រេចលេខ៤៨៨ ៤៨៩ និង៤៩០ ដស ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧
ដែលតុលាការបានច្រានចោលបណ្តឹង លោក អ៊ូ ច័ន្ទរ័ត្ន
ទាក់ទងនឹងបណ្ដឹងសុំឱ្យជំនុំជម្រះសាជាថ្មីលើសំណុំរឿងលេខ៣៤០(ឆ)
ទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ, ការសុំឱ្យចេញរក្សាការពារ
សមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់
និងបណ្ដឹងទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ ។
តាមដំណឹងខ្សឹបខ្សៀវឲ្យដឹងថា ក្រោយពីសភាចោរកែមាត្រា ២ រួចហើយ តុលាការកំពូលនឹងសម្រេចទៅតាមពាក្យបណ្តឹងរបស់លោកអ៊ូច័ន្នរ័ត្នដើម្បីរក្សាស្ថេរភាពនយោបាយក្នុងប្រទេសនិងក្រៅប្រទេស ៕
Pdach Mok
Thursday, December 28, 2017