Views
មន្ត្រីព្រំដែនកម្ពុជា អះអាងថា
ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅក្នុងខេត្តមួយស្ថិតនៅភាគឦសាន
នឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយនេះ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល
ដែលបានដកស្រង់សម្ដីរបស់មន្ត្រីព្រំដែនកម្ពុជារូបនេះ ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី
ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Fresh News
កាលពីថ្ងៃម្សិលមិញថា
អ្នកស្រីបានចុះទៅត្រួតពិនិត្យការបោះបង្គោលព្រំដែននៅក្នុងខេត្តរតនគិរី
ជាប់ខេត្តកន់ទុំ និងខេត្តយ៉ាឡាយរបស់វៀតណាម។
មន្ត្រីព្រំដែនកម្ពុជារូបនេះ ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា
ការបោះបង្គោលព្រំដែនខេត្តរតនគិរីរបស់កម្ពុជា និងខេត្តកន់ទុំ
និងខេត្តយ៉ាឡាយរបស់វៀតណាម
គ្រោងបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ២០១៨ខាងមុខ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងខេត្តនេះ រហូតមកដល់ពេលនេះ
គឺការបោះបង្គោលព្រំដែនធំ បានចំនួន ៨២ភាគរយ
និងបង្គោលព្រំដែនបំពេញបន្ថែម បានចំនួន ៥ ភាគរយ។ នៅសល់ ៤៤ភាគរយទៀត
ភាគីទាំងពីរ នឹងខិតខំឲ្យបញ្ចប់នៅមុនត្រីមាសទីឆ្នាំ២០១៨»។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង
បានថ្លែងប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា
ការបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤ ភាគរយហើយ
នៅលើបន្ទាត់ព្រំដែនគោករួមរវាងប្រទេសទាំងពីរសរុប ១២៧០គីឡូម៉ែត្រ៕
ប្រភព ៖ វីអូឌី
Pdach Mok
Sunday, December 24, 2017