Views
កាលពីម្សិលមិញ ផ្តាច់ការបានចុះផ្សាយរឿងយួនបង្ខំខ្មែរឲ្យរុះរើផ្ទះសំបែងចេញដីស្រែរបស់គាត់ពីតំបន់សប្រហែល ៦ ម៉ែត្រ ។
នៅថ្ងៃទី ២៧ ធ្នូ ២០១៧ នេះ លោកពូដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថា គាត់ត្រូវគេបង្ខំឲ្យមករស់នៅកន្លែងថ្មី ព្រោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយថាបានជួបប្រទះការលំបាកតោកយ៉ាកយ៉ាងខ្លាំង និង ត្រូវការជំនួយសង្រ្គោះបន្ទាន់ ។
ចំណែកខាងយុវជន គង់ រ៉ៃយ៉ាដែលបានចុះទៅដល់កន្លែងផ្ទះដែលយួនបង្ខំឲ្យរុះរើនោះ កំពុងតែក្លាយជាជនរងគ្រោះ ត្រូវបានអាជ្ញាធរតាមដានថតរូបសកម្មភាពគ្រប់ជំហាននៅភូមិថ្នាល ឃុំថ្នាលធ្នុង ស្រុករំដួល ខេត្តស្វាយរៀង ៕
Pdach Mok
Tuesday, December 26, 2017