Views
កាលពីពេលថ្ងៃទី ៦ ធ្នូ កន្លងទៅនេះ ក្រុមហ៊ុន Walmart បានចេញលិខិតព្រមានមួយទៅលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីលក្ខខណ្ឌបញ្ជាទិញស្បែកជើង សំលៀកបំពាក់ និង ផលិតផលធ្វើដំណើរដទៃទៀត ដោយក្នុងលិខិតនោះបានដាក់លក្ខខណ្ឌជាច្រើនមុននឹងទទួលទិញទំនិញពីកម្ពុជា ។
ការដែលក្រុមហ៊ុន Walmart ចេញលិខិតព្រមាននេះត្រូវបានអាម៉ីអាថោងរដ្ឋាភិបាលបកស្រាយថាជាការបញ្ជាទិញបន្ថែមទៅវិញ ។
ការផ្ញើលិខិតរបស់ក្រុមហ៊ុន Walmart នេះចាត់ជាការព្រមានទុកជាមុន បើមិនគោរពលក្ខខណ្ឌ ដែល
លក្ខខណ្ឌជាក់លាក់របស់ក្រុមហ៊ុន Walmart សម្រប់ការបញ្ជាទិញ និងនាំចេញនូវផលិតផលស្បែកជើង សម្លៀកបំពាក់ និងផលិតផលធ្វើដំ
ណើរ មានដូចតទៅ ៖
-មានបរិយាកាសពាណិជ្ជកម្មរឹងមាំ
-មានស្ថិរភាព ភាពអាចព្យាករបាន និង នីតិរដ្ឋ
-ធ្វើឲ្យប្រសើរដល់លក្ខខណ្ឌការងារសម្រាប់កម្មកររោងចក្រ
-មានការប្រព្រឹត្តចំពោះរដ្ឋាភិបាល និងសង្គមស៉ីវិលរបស់សហរដ្ឋអាមេរិកដោយយុត្តិធម៌ ដោយអនុលោមតាមបទដ្ឋាន និងវិធានអន្តរជាតិនានា
-ការពារ និងផ្តល់សិទ្ធិសម្រាប់ពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេស
“កំណើននៃការនាំចេញរបស់យើងនៅប្រទេសកម្ពុជា
អាស្រ័យលើបរិយាកាសពាណិជ្ជកម្មរឹងមាំមួយ ។ ស្ថិរភាព ភាពអាចព្យាករបាន
និងនីតិរដ្ឋ
បង្កើតជាមូលដ្ឋានសំខាន់សម្រាប់ការចូលរួមធ្វើពាណិជ្ជកម្មរបស់យើងជុំវិញពិភពលោក
និងអនុញ្ញាតឲ្យយើងធ្វើការប្តេជ្ញាចិត្ត និងវិនិយោគទុនក្នុងវិស័យទីផ្សាររយៈពេលយូរអង្វែង។
នេះជាការប្រាប់ឲ្យដឹងមុន ឬជាការព្រមានទុកជាមុន
បើសិនជាមិនគោរពលក្ខខណ្ឌទាំងនេះទេ នោះការបញ្ជាទិញ
និងការនាំចេញរបស់ក្រុមហ៊ុននេះ នូវផលិតផលស្បែកជើង សម្លៀកបំពាក់
និងផលិតផលធ្វើដំណើរពីប្រទេសកម្ពុជា នឹងត្រូវប្រឈមផលវិបាក។
អ្វីដែលសំខាន់នោះ ក្រុមហ៊ុនអាមេរិកនេះ
ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្រព្រឹត្តចំពោះរដ្ឋាភិបាល
និងសង្គមស៉ីវិលអាមេរិកដោយយុត្តិធម៌ ដោយអនុលោមតាមបទដ្ឋាន
និងវិធានអន្តរជាតិនានា ៕
Pdach Mok
Wednesday, December 27, 2017