Views
ក្រុមអាជីវករផ្សារពិភពថ្មីកំបូលធ្វើបាតុកម្មតវ៉ារឿងដំឡើងថ្លៃតូប
------
ក្រុមអាជីវករផ្សារពិភពថ្មីកំបូល (ផ្សារពិភពថ្មីកំបូល ជារបស់លោកឧកញ៉ា ហុង ពីវ) បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាជាមួយអ្នកគ្រប់គ្រងផ្សារ ដែលបានធ្វើការដំឡើងថ្លៃឈ្នួលតូប ។
ដែលពួកគាត់មិនអាចទទួលយកបានដោយសាររាល់ថ្ងៃនេះពួកគាត់លក់ក៏មិនសូវដាច់ដែល ហើយឥឡូវខាងក្រុមហ៊ុនទារតំឡើងថ្លៃតូចទៀតដែលធ្វើអោយជីវភាពពួកគាត់កាន់តែពិបាកមួយកំរិតទៀត។
ការតវ៉ារបស់ក្រុមអាជីវករផ្សារពិភពថ្មីកំបូល បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានការលើកបដាស្រែកតវ៉ាទាមទារកុំឲ្យភាគីខាងផ្សារដំឡើងថ្លៃតូប។
យោងតាមលិខិតរបស់ក្រុមអាជីវករផ្សារពិភពថ្មីកំបូល ដាក់ជូនលោកឧកញ៉ា ហុង ពីវ ព្រមទាំងគណៈគ្រប់គ្របបផ្សារ បានស្នើសុំចំនួន៣ចំណុច រួមមានៈ ១.ស្នើសុំបង់ប្រាក់ឈ្នួលចំនួន ៤០% នៃកុងត្រាចាស់។ ២.ស្នើសុំបង់ប្រាក់ឈ្នួលចំនួន ៥០% រយៈពេល ៤ ឆ្នាំបន្ត និងទី ៣ សុំឲ្យប្រាក់កក់ដែលបានតម្កល់នៅក្រុមហ៊ុនមានសុពលលភាពរហូត ដោយមិនកំណត់ឆ្នាំ ។ ការស្នើសុំនេះ ដោយសារតែពួកគាត់គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ប្រាក់ឈ្នួលតូបជូនក្រុមហ៊ុនតាមកិច្ចសន្យា ពីព្រោះផ្សារពុំទាន់ដំណើរការល្អនៅឡើយក្នុងរយៈពេលកន្លងមកនេះ៕
Pdach Mok
Wednesday, December 27, 2017