Views
រឿងទឹកដីជារឿងអាយុជីវិតជាតិ ទឹកដីកម្ពុជាត្រូវបានកំណត់ដោយភាពច្បាស់លាស់ក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញ ឥឡូវនេះ របប ហ៊ុន សែន កំពុងតែត្រៀមកែប្រែមាត្រា ២ នេះ ដែលជាដើមហេតុនាំឲ្យបាត់បង់ទឹកដីជាស្ថាពរ ។ ទង្វើនេះធ្វើបន្តពីសន្ធិសញ្ញាបំពេញបន្ថែម ២០០៥ ក្រោយពីកម្ទេចគណបក្សសង្រ្គោះជាតិបានសម្រេចកាលពីថ្ងៃទី ១៦ វិច្ឆិកា ២០១៧ ។
រឿងនេះចាត់ជារឿងចំឡែកសម្រាប់កម្ពុជាដែលមានលោក ហ៊ុន សែន ដឹកនាំប្រទេស ក្រោយពីឧត្តមសេនីយ៍វៀតណាមមកបំពេញទស្សនកិច្ច ២ ថ្ងៃ ក៏ស្រាប់តែមានគម្រោងកែប្រែរដ្ឋធម្មនុញ្ញភ្លាមដែរ ។
នៅលើទំព័ររបស់លោក Chham Chhany បានចេញសេចក្តីប្រកាសថោលទោស និង ការមិនទទួលស្គាល់ទង្វើកែប្រែមាត្រា ២ នោះ ដែលមានសេចក្តីដូចខាងក្រោម ៖
របប ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារចម្រុះ
ធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ និងត្រៀមធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ
តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ។
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលខុសច្បាប់ ចុះហត្ថលេខាដោយ ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីដើមខែធ្នូ
សម្រេចបង្កើតក្រុមការងារចម្រុះដែលមាន អង្គ វង្សវឌ្ឍនា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន អមដោយ
អនុប្រធាន៣រូប
និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់
នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌
ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម ដូចជា៖ ឆេង
សារឿន. សក់ សេដ្ឋា. កើត រិទ្ធ. ឡាំ ជា. ប៊ុន ហ៊ុន. លី ចន្ទតុលា. ស៊ា ម៉ៅ.
សំ រិទ្ធី. ផន ស៊ីន. ប្រាក់ សំអឿន. និង ហ៊ន យុវនា ។
ការបង្កើតក្រុមការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដែលថាសំរាប់បើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ
តាមរយៈអនុក្រឹត្យវាគ្រាន់តែជាលេសប៉ុណ្ណោះ ធាតុពិតដែលរបប ហ៊ុន សែន
ចង់ធ្វើនោះគឺ ការកែប្រែមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា
ដើម្បីបើកផ្លូវឲ្យសភាចោរនៃរបបនេះ
ទទួលស្គាល់ការបោះបង្គោលព្រំដែនឈ្លានពានរបស់យួននិងបញ្ចប់ការសើរើរបស់មនុស្សជំនាន់ក្រោយ
ដោយសំអាងលើហេតុផលឯកភាពជាតិ ដែលមានសុទ្ធតែក្រុមសភាចោរ
មកពីគណបក្សប្រជាជនកម្ពុជា និងបក្សបីផ្សេងទៀត បានឯកភាពគ្នាជាឯកច្ឆន្ទ ។
មាត្រា ២ នៃរដ្ឋធម្មនុញ្ញបានចែងថា “ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា
មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទី ខ្នាត១
/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ -១៩៥៣
ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣ -១៩៦៩ ។ “
ដោយយោងលើស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
ដែលបង្កើតឡើងដោយមានឯកភាពពីបណ្តាខ្មែរគ្រប់ភាគី ខ្ញុំ ឆាំ ឆានី
សូមប្រកាសមិនទទួលស្គាល់នូវការកែប្រែរដ្ឋធម្មនុញ្ញដោយរបប ហ៊ុន សែន នាពេលនេះ
ដែលធ្វើឲ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ និង
ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរដ្ឋាភិបាលខុសច្បាប់ ហ៊ុន សែន និងសភាចោរ
ព្រមទាំងក្រុមការងារចម្រុះធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ ។
ខ្ញុំ ឆាំ ឆានី សូមរំលឹកជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថា របប ហ៊ុន
បានព្យាយាមកែប្រែរដ្ឋធម្មនុញ្ញ មាត្រា២
ដើម្បីបើកផ្លូវឲ្យយួនឈ្លានពានបូរណភាព ទឹកដីខ្មែរជាយូរមកហើយ
តែមិនបានសម្រេច ដោយសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិមិនឯកភាព ។ ទើបតែពេលនេះទេ
ដែលរដ្ឋាភិបាលខុសច្បាប់ ហ៊ុន សែន មានក្រុមសមាជិកសភាចោរ
មកពីពីគណបក្សបីផ្សេងទៀត
ដែលរួមជាមួយគណបក្សប្រជាជនប្លន់យកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិដោយខុសច្បាប់
អាចចូលរួមគាំទ្រនូវការធ្វើរដ្ឋប្រហារធម្មនុញ្ញ ជាទង្វើរក្បត់ជាតិនេះបាន ។
ហេតុនេះ ដើម្បីជួយស្រោចស្រង់ប្រទេសជាតិយើងឲ្យឆ្លងផុតពីគ្រោះមរណៈនាពេលនេះ
ខ្ញុំសូមអំពាវនាវយ៉ាងទទួចដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស
ទាហាន និស្សិត បញ្ញវ័ន គ្រូបង្រៀន សហជីពកម្មករ អង្គការសង្គមស៊ីវីល
និងបងប្អូនជនរួមជាតិគ្រប់និន្នាការ សូមចូលរួមប្រឆាំងដាច់ខាតចំពោះរបប ហ៊ុន
សែន ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារធម្មនុញ្ញកម្ពុជា កាត់ទឹកដីឲ្យយួនកុំបីខាន ៕
—
២៨ ធ្នូ ២០១៧ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ឆាំ ឆានី
Pdach Mok
Thursday, December 28, 2017