Views
អោម យិនទៀង ខឹងឆេះដុំ និងអួតថាកម្ពុជាល្អជាងអាមេរិក៩០ដង!
...............
ដូចរាល់ឆ្នាំការសិក្សារ ស្រាវជ្រាវ និងវាយតំលៃពីកម្រឹតអំពើពុករលួយនៃប្រទេសនីមួយៗក្នុងពិភលោកត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិ Transparency International ហើយឆ្នាំនេះកម្ពុជានៅតែមានចំណាត់ថាក់អាក្រក់ដដែល ដោយបានទទួលលេខ១៥៦ ក្នុងចំណោមប្រទេស១៦៤។
ពោលគឺស្ថិតក្នុងចំណោមប្រទេសអាក្រក់ជាងគេបំផុតក្នុងពិភពលោក។ សូមបញ្ជាក់ថានៅអាស៊ាន សូម្បីតែភូមា (ជាប់លេខ ១៣៨) និងឡាវ (ជាប់លេខ១២៣) គ្រាន់ជាងខ្មែរដែរ។ ជាប្រតិកម្ម អោម យិនទៀងនិយាយថា ការដាក់លេខនេះមិនត្រឹមត្រូវទេ ហើយអះអាងថា ស្ថានភាពពុករលួយនៅកម្ពុជា គឺល្អជាងអាមេរិក ៩០%ឯណោះ។ មានន័យថាកម្ពុជាមានអំពើពុករលួយតិចជាងអាមេរិកឆ្ងាយណាស់។ សូមបញ្ជាក់ថាឆ្នាំនេះអាមេរិកជាប់ចំណាត់ថ្នាក់លេខ១៨ ក្នុងចំណោមប្រទេសល្អបំផុតទាំង២០ ហើយប្រទេសដែលល្អបំផុតដាច់គេមាន ប្រទេស ដាណាម៉ាក (១) ញូ ហ្ស៊ាឡែន (២) ហ្វាំងឡង់ (៣) ស៊ុអែត (៤)។ល។
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
Pdach Mok
Thursday, December 28, 2017