Views
ចាត់ជារឿងអស់សំណើចនិងហួសចិត្តដែលតុលាការសាលាដំបូងខេត្តកណ្តាលចេញដីកាកាត់ទោសប្រហារជីវិតមាន់ជល់ ៩២ ក្បាល ដែលប៉ូលិសចាប់រឹបអូសយកបាននៅកន្លែងជល់មាន់អរិីក្សត្រ ។
តុលាការសម្រេចឲ្យកំទេចមាន់ជល់ ៩២ ក្បាលដែលជាវត្ថុតាងចាប់បានក្នុងការបង្រ្កាបល្បែងជល់មាន់កន្លងមកនៅអរិយក្សត្ស ស្រុកល្វាឯម ខេត្តកណ្តាល ព្រោះតុលាការមិនចេះចិញ្ចឹមមាន់ ឬថាពិបាកក្នុងការថែររក្សាពេក ចៅក្រមទើបចេញដីការសំរេចអោយកំទេចចោលតែម្តង ។ ការកំទេចចោលនេះ ត្រូវបានគេមើលឃើញថា ចៅក្រមឃុបឃិតជាមួយសមត្ថកិច្ចដើម្បីធ្វើមាន់ស៊ី អ្វីដែលគួរអោយសោកស្តាយនោះ គឺ អ្នកដែលស្គាល់ពីពូជមាន់មានការសោកស្តាយ ព្រោះមាន់ខ្លះ១ ក្បាលដល់៣ ៤ ពាន់ដុល្លារឯណោះ ។
សម្រាប់ការកាត់ទោសអ្នកពាក់ព័ន្ធ តុលាការមិនចេញសេចក្តីសម្រេចយ៉ាងណាទេ គ្រាន់តែចាប់ផ្តើមបំផ្លាញវត្ថុតាងសិន នៅពេលក្រោយ តុលាការនឹងដោះលែងអ្នកជាប់ចោទ ៕
Pdach Mok
Wednesday, December 27, 2017