Views
ខ្ញុំបានឃើញផ្ទាល់ភ្នែក និងឮពីសាក្សីបន្ទាល់៖ អំពី ទ័ពរថក្រោះនិងថ្មើរជើងធីវ-គី (ពាក្យហៅកាត់ខ្លីពី ង្វៀន វ៉ាន់ធីវ-ង្វៀន កាវគី ប្រធានាធិបតីនិងអនុប្រធានាធិបតី យួនខាងត្បូង ចុងសម័យសង្គ្រាមឥណ្ឌូចិនទី២)។ កងទ័ពទាំងនេះបានឡើងចូលមកកម្ពុជាក្នុងកំលុង ចាប់ពីក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០។
ចុងឆ្នាំ១៩៧០ ខ្ញុំបានឃើញម្ដងទៀត។ ទាហានវាជាខ្មែរក្រោមលាយជាមួយយួន។ ខ្ញុំបានឮពីសាក្សីបន្ទាល់ ជាអ្នកភូមិខ្មែរ ដែលទ័ពរថក្រោះធីវ-គី កេណ្ឌសែងឡាំងគ្រាប់ពីរថក្រោះ ទៅឡើងភ្នំព្រៃជើង ស្រុកគិរីវង់ តាកែវ ថាយកទៅវ៉ៃយៀកកុង-យួនខាងជើង។ ពេលទៅដល់ចង្កេះភ្នំ ឃើញចង្ក្រានពួកយៀកកុងនៅមានរងើកភ្លើងហុយៗ ក្រោមម្លប់ឈើ ក្បែរមាត់អូរ វាឲ្យដាក់ឡាំងគ្រាប់ទុក ហើយឲ្យចុះមកវិញ។ មួយយប់ទល់ភ្លឺ ប៉ុន្មានថ្ងៃបន្តក្រោយមក កុំឲ្យតែឮការផ្ទះអាវុធអីមួយគ្រាប់ ឲ្យហៅថាវាដឹកគ្រាប់ទៅវ៉ៃយ៌កកុង-យួនខាងជើង ពីចង្កេះភ្នំឬពីលើភ្នំឬជើងភ្នំនោះទេ។
ដល់តែឮវាផ្លោង វាផ្លោងចេញពីរថក្រោះផ្ដុំនៅវត្តគោករកា កណ្ដាលវាលស្រែ ចម្ងាយរាប់គីឡូម៉ែត្រពីភ្នំ ផ្លោងធ្លាក់ក្នងភូមិនិងក្បែរវត្ត ឃុំរាមអណ្ដើក (ចម្ងាយច្រើនគ៏ឡូម៉ែត្រព៏ទីទុកកេះគ្រាប់) ដែលនៅវត្តនោះ អ្នកស្រុក ទាំងគ្រួសារខ្ញុំទៅជ្រកកោនផ្ដុំគ្នា។ គ្រាប់ផ្លោងមួយបានធ្លាក់នៅជិតផ្ទះពូប្រុក លក់នំបញ្ចុក ផ្ទុះអំបែងខ្ទាតត្រូវកូនប្រុសគាត់បាក់ជើង ហើយច្រើនគ្រាប់ទៀត ធ្លាក់ក្បែរវត្តពោធិ៍អង្គ (ចម្ងាយប្រមាណមួយគីឡូម៉ែត្រព៏គ្នា) ឮវ៉ិតៗៗៗ គ្រាំងៗៗៗ ភ្លឺរន្ទាលច្រាលមេឃពេលយប់។
ទ័ពធីវ-គី ទាំងនេះឡើងមកកម្ពុជាតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារវាង សាធារណរដ្ឋខ្មែរ លន់ នល់ និងសាធារណរដ្ឋវៀតណាមខាងត្បូង ធីវ-គី ថា ដើម្បីច្បាំងវ៉ៃយៀកកុង-យួនខាងជើង។ ពីព្រោះតែការព្រមព្រៀងហ្នឹងហើយបានជាទ័ពយួន ធីវ-គី ទាំងថ្មើរជើង រថក្រោះ យន្តហោះ មានឱកាសចូលមកស្រុកខ្មែរ បន្លំវាយប្រហារទាំងលើទាហានខ្មែរ លន់ លន់ ហើយឆ្លើយដោះសាថាច្រឡំ ដូចជានៅ កំពង់ត្របែក ព្រៃវែង ហើយពួកធីវ-គី នៅបានទាំងឆក់ប្លន់ទ្រព្យរាស្ត្រខ្មែរ (គោក្របីស្រូវអង្ករ...) ចាប់ស្រីខ្មែររំលោភ (ទាំងក្រមុំ ទាំងមានប្ដី)។
ប្រភព ៖ Puthpong Sao
Pdach Mok
Thursday, December 28, 2017