សង្គមខ្មែរនាសម័យ តេជោ
•••••
ស៊ុយ សែម ឌិត ទីណា និង លី យុងផាត់ ជនលក់សម្បត្ដិជាតិទាំងបីនាក់នេះ
បានបញ្ជាឲ្យអាជ្ញាធរពាក់ពន្ធ័ចាប់យុវជន ឌឹម គុណឌី និង ហ៊ុន វណ្ណះ
បន្ទាប់ពីពួកគេទាំងពីរនាក់បានរកឃើញថា ស៊ុយ សែម ឌិត ទីណា និង លី យុងផាត់
បានឃុបឃិតគ្នាបូមខ្សាច់លក់ទៅបរទេស
ដែលធ្វើឲ្យជាតិបាត់លុយរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ
និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
រដ្ឋាភិបាល
ពិសេសក្រសួងបរិស្ថាន តែងតែអំពាវនាវជារឿយៗឲ្យពលរដ្ឋ ពិសេសយុវជន
ចូលរួមការពារបរិស្ថាន សម្បត្តិធនធានធម្មជាតិ ព្រៃឈើជាដើម
តែភាពជាក់ស្តែងអ្នកដែលចូលរួមការពារបរិស្ថាន ព្រៃឈើ
តែងតែរងនូវការបាញ់សម្លាប់ និងចាប់ដាក់ពន្ធនាគារ
ចំណែកជនបំផ្លាញជាតិតែងបានទទួលនូវការលើកទឹកចិត្តពីរបប ហ៊ុន សែន
តាមរយះនៃការផ្តល់បុណ្យសក្តិ ឋានៈ តួនាទី ជាឧកញ៉ាមហាមន្ត្រី ៕