Views
ហ៊ុន សែន មានផែនការបង្ករភាពវឹកវរនៅកម្ពុជា ដើម្បីរារាំងការបោះឆ្នោត
មុនពេលចាប់ខ្លួនលោក កឹម សុខា ប៉ុន្មានថ្ងៃ ប្អូនប្រុសបង្កើតរបស់ ទៀ បាញ់
គឺនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា
បានដឹកនាំអង្គប្រជុំមួយដែលមានទាហានជើងទឹកជាង៤០០នាក់ចូលរួម
នៅទីបញ្ជាការដ្ឋានទ័ពជើងទឹកគៀនឃ្លាំង ។
ក្នុងកិច្ចប្រជុំនោះ ទៀ វិញ
បានប្រាប់ទៅកងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួន
ព្រោះពេលនេះរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន
ជាប្រមុខចាំបាច់ត្រូវតែបង្កើតឲ្
ទៀ វិញ បន្តរថា
រដ្ឋាភិបាលមានផែនការបង្ករការរំខានដល់ស្ថានទូតអាមេរិកជាមុនសិន
ហើយឆ្លៀតពេលដែលស្ថាតទូតអាមេរិកកំពុងតែរវល់ដោះស្រាយបញ្ហាកម្លាំងត្រូវតែឆក់ឱកាសបង្ករភាពចលាចលភ្លាម
។
ប្រភពបញ្ជាក់ថា
កិច្ចប្រជុំណែនាំកងកម្លាំងឲ្យត្រៀមបង្ករភាពចលាចលនេះ
មិនមែនមានតែផ្នែកកងទ័ពជើងទឹកនេះទេ ទាហានជើងគោក កងរាជអាវុធហត្ថ
និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតក៏មានដាក់ផែនការដូចគ្នានេះដែរ ។
គួររំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១៦
កន្លងមកការស្ទង់មតិមួយត្រូវបានរចនា និងចងក្រងឡើងដោយក្រុមហ៊ុន
SHAVIV STRATEGY & CAMPAIGNS ។ ផ្អែកតាមបណ្ដាញសង្គម LinkedIn
បង្ហាញថា SHAVIV STRATEGY & CAMPAIGNS
គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ខាងផ្នែកនយោបាយលំដាប់ពិភពលោក
ដោយមានជំនាញខាងរៀបចំយុទ្ធសាស្ត្រសម្រាប់យុទ្ធនាការបោះឆ្នោតឲ្យទទួលបានជោគជ័យ
។
ការស្ទង់មតិបានធ្វើឡើងពីរលើកក្នុងឆ្នាំ២០១៦
ពោលគឺនៅក្នុងខែឧសភាម្ដង និងនៅចន្លោះខែកញ្ញា ដល់ខែតុលាម្ដងទៀត
តាមរយៈការសម្ភាសលើមនុស្សដែលត្រូវចាត់ទុកជាសំណាកជិត ៥ ៤០០នាក់
នៅទូទាំងប្រទេស ។
នៅក្នុងការស្ទង់មតិនោះ
សំណួរជាច្រើនត្រូវបានគេរៀបចំឡើងសម្រាប់សួរទៅប្រជាជនជាសំណាកទាំងនោះ
ហើយនៅក្នុងនោះក៏មានសំណួរទាក់ទងនឹងបញ្ហានយោបាយ
ឬការប្រកួតប្រជែងគ្នារវាងគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ ។
សំណួរសំខាន់មួយនោះ
ត្រូវបានសួរទៅកាន់សំណាក់ថា តើតើពួកគេជឿថា
ដំណើរការក្ដីផ្លូវច្បាប់ប្រឆាំងនឹងលោក សម រង្ស៊ី និងលោក កឹម សុខា
មានយុត្តិធម៌ឬទេ?
មិនថាដំណើរការក្ដីតាមផ្លូវច្បាប់ប្រឆាំងនឹងលោក សម រង្ស៊ី ឬក៏លោក
កឹម សុខា ទេ អ្នកឆ្លើយតបដល់ទៅ ៦៤ភាគរយ សុទ្ធតែជឿថា
មិនយុត្តិធម៌នោះឡើយ ខណៈដែលអ្នកដែលឆ្លើយថាមានយុត្តិធម៌នោះ
មានត្រឹមតែ ១៥ និង ១៦ភាគរយប៉ុណ្ណោះ ។
ជាងនេះទៅទៀត
ការស្ទង់មតិនោះ ក៏បានចង្អុលបង្ហាញឲ្យឃើញផងដែរថា
មិនថាបក្សកាន់អំណាចព្យាយាមគាប់សង្កត់បែបណាទៅលើបក្សប្រឆាំង
និងមេដឹកនាំរបស់បក្សនេះនោះទេ អ្នកឆ្លើយតបភាគច្រើន ប្រាប់ថា
ពួកគេនៅតែបោះឆ្នោតឲ្យបក្សប្រឆាំងដដែល ជាក់ស្តែងការបោះឆ្នោតឃុំ
សង្កាត់ថ្មីនេះ CPP បានបាត់សម្លេងគាំទ្រជិតពីរលានសម្លេង ។
ហេតុនេះហើយបានជា CPP មានផែនការបង្ករភាពចលាចលក្នុងសង្គម រារាំងមិនឲ្យមានការបោះឆ្នោត ដើម្បីរក្សាអំណាចទុច្ចរិតរបស់ពួកគេតទៅទៀត ៕
source :
Chham Chhany