Views
តាមប្រភពខ្សឹបខ្សៀវរបស់កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងរោងចក្រនានាបានបណ្តាក់ប្រាប់ គ្នីគ្នាដូចខ្យងថា យើងនឹងសងសឹកបក្សប្រជាជនដោយសន្លឹកឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ ព្រោះ ការដឹកនាំរបស់បក្សនេះបានសម្លាប់កម្មករកម្មការិនីជាមិត្រភក្តិរបស់ពួកគេអស់ជាច្រើននាក់ ។
ប្រភពដដែលបានឲ្យដឹងថា ទោះបីសម្តេចតេជោប្រឹងយកចិត្តយកថ្លើមកម្មករកម្មការិនីដោយអំណោយផ្សេង ៗក៏ដោយ ក៏ពួកគេមិនភ្លេចពីការឈឺចាប់ដែលដក់ជាប់ក្នុងចិត្តរបស់ពួកគេដែរ ម្យ៉ាងទៀត ពួកគេចង់បានការផ្លាស់ប្តូរការដឹកនាំដែលមានសភាពច្រំដែលនិងកង្វះទំនួលខុសត្រូវដូចរដ្ឋាភិបាលសព្វថ្ងៃ ។
ជាចុងក្រោយ ពួកគេបានអំពាវនាវឲ្យកម្មករកម្មការិនីនៅក្រៅស្រុកទាំងអស់អញ្ជើញមកចុះឈ្មោះបោះឆ្នោតទម្លាក់រដ្ឋាភិបាលសព្វថ្ងៃនេះឲ្យបាននៅឆ្នាំ ២០១៨ ខាងមុខ ម្យ៉ាងទៀត រដ្ឋាភិបាលនេះមិនមានចេតនាអនុញ្ញាតឲ្យបងប្អូនកម្មករកម្មការិនីក្រៅស្រុកមានសិទ្ធិបោះឆ្នោតដូចប្រជាជនក្នុងស្រុកទេ ។
Pdach Kar
Thursday, September 28, 2017